Salah និយាយពីរឿង World Cup ក្រោយរបួសស្មា
- 2018-05-28 03:41:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Salah និយាយពីរឿង World Cup ក្រោយរបួសស្មា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមជម្រើសជាតិអេហ្ស៊ីប និងក្លឹបហង្សក្រហម Liverpool បាននិយាយថា ស្ថានភាពរបួសរបស់គេ នឹងអាចជាសះស្បើយទាន់ពេលវេលា មុនព្រឹត្តិការណ៍ FIFA World Cup 2018 ដែលចាប់ផ្ដើមនៅពាក់កណ្ដាលខែមិថុនា ខាងមុខនេះ នៅប្រទេសរុស្ស៊ី។
«យប់នោះ ជាយប់មួយដ៏យ៉ាប់យឺនសម្រាប់ខ្ញុំ តែយ៉ាងណា ខ្ញុំគឺជាអ្នកប្រយុទ្ធ។ ទោះមានរឿងកើតឡើងដូច្នេះក្ដី ក៏ខ្ញុំជឿជាក់ថា ខ្ញុំនឹងអាចទៅចូលរួមនៅប្រទេសរុស្ស៊ីបាន ដើម្បីធ្វើឲ្យគ្រប់គ្នាមានមោទនភាព។ ក្ដីស្រឡាញ់ និងការគាំទ្ររបស់អ្នកទាំងអស់គ្នា នឹងជួយផ្ដល់កម្លាំងថាមពលសម្រាប់ខ្ញុំ»។ នេះជាការបង្ហោះរបស់ Salah ។
គួរបញ្ជាក់ថា Salah បានរងរបួសធ្ងន់ត្រង់ស្មា ដោយសារការប្រទាញប្រទង់ជាមួយ Ramos របស់ Real Madrid ទើបបណ្ដាលឲ្យដួល សង្កត់លើស្មា។ ខ្សែប្រយុទ្ធអេហ្ស៊ីបដ៏សំខាន់រូបនេះ មិនអាចបន្តការប្រកួតទៀតបាន ហើយត្រូវប្តូរចេញនៅក្នុងតង់ទី១តែម្តង៕