ផ្លូវបេតុង​១ខ្សែ​ចាប់ពី​ផ្លូវជាតិ​លេខ៤ ដល់ផ្លូវ​ជាតិ​លេខ៣ ត្រូវបាន​បញ្ចប់​ការ​សាងសង់​ហើយ

  • 2018-05-28 03:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​ថា ផ្លូវ​បេតុង​ប្រទះ​ឡាង ចាប់ពី​ផ្លូវ​ជាតិលេខ​៣ ដល់​ផ្លូវជាតិ​លេខ៤ ត្រូវបាន​បញ្ចប់​ការដ្ឋាន​សាងសង់ ១០០% ហើយ កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨។

ផ្លូវបេតុងប្រទះឡាង ដែលទើបតែបញ្ចប់ការសាងសង់កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៨ (រូបថត៖ FB មន្ទីរសាធារណការរាជធានីភ្នំពេញ)
ផ្លូវ​បេតុង​នេះត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ ផ្លូវនេះ​មាន​ប្រវែង ១២,៦​គីឡូម៉ែត្រ ទទឹង ៧​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ប្រទះឡាង ខណ្ឌ​ដង្កោ សង្កាត់​បឹងធំ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។

មន្ទីរ​សាធារណការ​ បាន​បញ្ជាក់​ថា ផ្លូវ​នេះ​ជាផ្លូវ​ក្រវាត់​ទី៤ ដែល​រថយន្ត​ធុនធ្ងន់ រថយន្ត​កុង​តឹណឺ អាច​ធ្វើ​ចរាចរណ៍​ពីផ្លូវជាតិ​លេខ​៤ (ត្រង់​ចំណុច​ផ្សារ​បែកចាន) ទៅភ្ជាប់​ផ្លូវជាតិ​លេខ៣ (ត្រង់ចំណុច​វត្តស្លែង) ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ១ ដោយមិន​ចាំបាច់​ចូល​មកដល់​រង្វង់មូល​ចោមចៅ​ដែល​តែងតែ​កកស្ទះ​នោះឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;