ក្រសួង​អនុញ្ញាត​ឲ្យ ដេនី ក្វាន់ ចូល​ប្រឡូក​ក្នុង​សិល្បៈ​វិញ

  • 2018-05-28 09:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រឹក្សា​ពិន័យ និងលើកសរសើរ​​នៃ​ក្រមសីលធម៌​អ្នកសិល្បៈ​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​សម្រេច​លើកលែង​ការ​ពិន័យ និង​ទទួល​ពិនិត្យ​ផ្ដល់​ទិដ្ឋាការ​ជូន​ចំពោះ​សាច់រឿង​ដែល​តារា​សម្ដែង ដេនី ក្វាន់ បន្ទាប់ពី​សម្រេច​ដាក់​ពិន័យ​តារា​សម្ដែង​រូបនេះ កាលពី​ខែ​មេសា ឆ្នាំ​ទៅ​។

យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​វប្បធម៌ ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​ឲ្យដឹង​ថា តារា​សម្ដែង ដេនី ក្វាន់ អាច​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​គ្រប់​រូបភាព រួមមាន៖ ការសម្ដែង ថត​ខ្សែ​ភាពយន្ត ខារ៉ាអូខេ ស្ព័ត ច្រៀង​បង្ហាញ​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ជាដើម។

ដេនី ក្វាន់

គួរ​រំឭក​ថា កាលពី​ខែ​មេសា ឆ្នាំ​២០១៧ ក្រសួង​បាន​ពិន័យ​តារា ដេនី ក្វាន់ ដោយសារ​ការ​ស្លៀកពាក់​របស់​នាង មាន​ភាព​សិចស៊ី ដែល​មិន​សក្ដិសម​ជា​សិល្ប​ការិនី​កម្ពុជា៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;