ជប៉ុនសម្លាប់ត្រីបាឡែនដែលកំពុងពពោះជាង ១២០ក្បាល
- 2018-05-30 07:23:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនសម្លាប់ត្រីបាឡែនដែលកំពុងពពោះជាង ១២០ក្បាល
ចន្លោះមិនឃើញ
ត្រីបាឡែនចំនួន ៣៣៣ក្បាល ត្រូវបានគេសម្លាប់នៅក្នុងប្រទេសជប៉ុន កាលពីរដូវក្ដៅឆ្នាំ២០១៧មុន។ ក្នុងតួលេខនេះ មានបាឡែនញីច្រើនជាង ១២០ក្បាល ដែលកំពុងពពោះ និង ១១៤ក្បាល ជាកូនត្រីបាឡែន។
ទាក់ទិននឹងរឿងនេះ ជប៉ុនបានអះអាងថា វាជាការសម្លាប់ក្នុងគោលបំណងស្រាវជ្រាវតែប៉ុណ្ណោះ។ ការស្រាវជ្រាវនេះ គឺដើម្បីស៊ើបអង្កេតពីរចនាសម័្ពន្ធ និងសក្ដានុពលនៃប្រព័ន្ធអេកូសមុទ្រអង់តាកទិច។
ជប៉ុនបានសម្លាប់បាឡែនទាំងនោះ ដោយប្រើស្នមានផ្ទុកគ្រាប់បែកបាញ់ចូលខ្លួនត្រី ដើម្បីបំផ្ទុះសម្លាប់។ ចំពោះការសម្លាប់នេះ ត្រូវមជ្ឈដ្ឋានអន្តរជាតិមួយចំនួនរិះគន់យ៉ាងខ្លាំង។ ទោះជាបែបនេះក្ដី ជប៉ុននៅតែបន្តអនុវត្តវិធីស្រាវជ្រាវបែបនេះដដែល។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក៏មានសារព័ត៌មានជប៉ុនមួយចំនួន បានឲ្យដឹងថា សាច់ត្រីបាឡែនដែលគេសម្លាប់ទាំងនោះគឺត្រូវគេយកទៅលក់ទាំងធុងៗនៅតាមទីផ្សារវិញឯណោះទេ៕