ក្រុង​ប៉េកាំង​ព្រលះ​អាមេរិក រឿង​ពង្រីក​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង

  • 2018-06-01 03:34:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​ចិន កាលពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ២០១៨ ម្សិលមិញ បាន​ព្រលះ​អាមេរិក​ខ្លាំងៗ ដែល​ចោទ​ថា​ចិន​បាន​ពង្រីក​យោធា​របស់​ខ្លួន នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

លោក​ស្រី Hua Chunying អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន ថ្លែង​ទៅ​កាន់​អ្នកកាសែត​នាពេល​កន្លង​មក
លោក​ស្រី Hua Chunying អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន និយាយ​ថា "អាមេរិក​ហាក់​ដូច​ជា ចោរ​កំពុង​លលេង​ជាមួយ​ប៉ូលិស។ លោកស្រី​បន្ថែម​ថា វត្តមាន​យោធា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ច្រើន​ជាង​ចិន និង​ប្រទេស​ដែល​នៅ​ជុំវិញ​សមុទ្រ​នេះ​រួម​បញ្ចូល​គ្នា​ទៅ​ទៀត។ ចិន​មិន​បាន​ដំឡើង​សព្វាវុធ​មុន នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ ហើយ​ចិន​ក៏​មិន​បាន​ពង្រីក​សកម្មភាព​យោធា​ធំ​បំផុត​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ដែរ"។

លោក​ស្រ្ដី​បន្ដ​ទៀត​ថា "វា​ជា​សិទ្ធិ​ស្របច្បាប់​របស់​យើង ដើម្បី​ដំឡើង​សព្វាវុធ​យោធា​សម្រាប់​ការពារ​នៅ​លើ​កោះ​របស់​យើង។ តើ​នរណា​ក្នុង​ពិភពលោក កំពុង​ពង្រីក​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង? ចម្លើយ​វាឆ្លើយ​ដោយ​ខ្លួន​ឯង​ហើយ"។

សូម​បញ្ជាក់​ថា លោក James Mattis រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក កាលពី​ដើម​សប្ដាហ៍​នេះ បាន​និយាយ​ថា អាមេរិក​នឹង​បន្ត​ធ្វើ​លំហាត់​សម​យុទ្ធ​យោធា​ដើម្បី​ប្រឆាំង​នឹង​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង៕

នាវាចម្បាំង​អាមេរិក​ ដែល​ចូល​សមុទ្រ​ចិនខាងត្បូង នាពេល​កន្លង​មក​

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;