កូរ៉េខាងជើង រុះរើមេទ័ពកំពូល ៣រូប
- 2018-06-04 01:49:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង រុះរើមេទ័ពកំពូល ៣រូប
ចន្លោះមិនឃើញ
មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើង ៣រូប ត្រូវបានផ្លាស់ប្ដូរមុខតំណែង ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងរៀបចំជំនួបកំពូល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ២០១៨ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីយោធាអាមេរិក ដោយសុំមិនបញ្ជាក់អត្តសញ្ញាណ។
សារព័ត៌មានកូរ៉េខាងត្បូងដដែលបានបញ្ជាក់ទៀតថា លោក No Kwang-chol អនុរដ្ឋមន្រ្តីទី១ នៃក្រសួងកងទ័ពប្រជាជនកូរ៉េខាងជើង បានកាន់តំណែងរដ្ឋមន្ត្រីក្រសួងកងទ័ពប្រជាជនកូរ៉េខាងជើងជំនួសលោក Pak Yong-sik។ លោក Ri Myong-su អគ្គសេនាធិការកងទ័ព ត្រូវបានជំនួសដោយលោក Ri Yong-gil ដែលជាអតីតអគ្គសេនាធិការរងកងទ័ព។ ចំណែកលោក Kim Jong-gak អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយរបស់កងទ័ពកូរ៉េខាងជើង ត្រូវបានជំនួសដោយលោក Kim Su-gil អតីតប្រធានគណៈកម្មាធិការបក្សពលករកូរ៉េខាងជើងប្រចាំក្រុងព្យុងយ៉ាង៕