ក្លឹបក្រសួង​ការពារ​ជាតិ បញ្ចប់​កិច្ចសន្យា​កីឡាករ​កូរ៉េ និង​កាត់​ប្រាក់​ខែ​កីឡាករ​ជប៉ុន

  • 2018-06-05 12:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ក្រសួង​ការពារ​ជាតិ​ បាន​ពិន័យ​កីឡាករ​របស់​ខ្លួន​ចំនួន ២រូប ក្រោយ​ការ​ប៉ះ​ទង្គិច​ ជា​មួយ​កីឡាករ​របស់​​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង នៅ​កីឡដ្ឋាន​ស្វាយរៀង កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

កីឡាករ​២រូបនោះ គឺ កីឡាករ​កូរ៉េខាងត្បូង Song Chi-hun (បញ្ចប់​កុងត្រា) និង​កីឡាករ​ជប៉ុន Yudai Ogawa (កាត់​ប្រាក់ខែ ២ខែ)។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ខូវ ឆាយ អ្នក​ចាត់​ការ​ក្លឹប​ក្រសួង​ការពារ​ជាតិ នៅ​ក្នុង​សន្និសីទ​កាសែត នាល្ងាច​ថ្ងៃ​ទី៥ ខែមិថុនា​នេះ​​។

លោក ខូវ ឆាយ អ្នកចាត់ការ​ក្រុម​ក្រសួង​ការពារជាតិ
គួររំលឹកថា នៅ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី៨ នៃ​លីគ​កំពូល​កម្ពុជា រវាង​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័នរាជស្វាយរៀង និង​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​អាទិត្យ (៣ មិថុនា) មាន​ការ​ប៉ះទង្គិច​គ្នា នៅ​ចុងម៉ោង រហូត​ដល់មាន​ការ​ដេញ​វាយ​គ្នា តាំង​ពី​ក្នុង​ទីលាន ដល់​ក្រៅ​ទីលាន​ដែល​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល បាន​ផ្ដល់​កាតក្រហម​បណ្ដេញ​កីឡាករនៃ​ក្រុម​ទាំង​សង​ខាង សរុប​ ៥រូប។ លទ្ធផល​នៃ​ការ​ប្រកួត​នៅ​ពេល​នោះ គឺក្រុម​ភ្ញៀវក្រសួង​ការពារជាតិ ឈ្នះក្រុម​ម្ចាស់ផ្ទះ ២-១៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;