Microsoft យក​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ដាក់​ចូល​ក្នុង​បាត​សមុទ្រ

  • 2018-06-08 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​​មួយ ត្រូវ​​​បាន​ក្រុមហ៊ុន Microsoft ទម្លាក់​​​​ចូល​ក្នុង​បាត​សមុទ្រ​​នៃ​ប្រទេស​ស្កុតឡែន។ ការ​ធ្វើ​ដូច្នេះ គឺ​ជា​​ដំណើរ​ការ​សាកល្បង​អំពី​លទ្ធភាព​រក្សា​ភាព​ត្រជាក់​នៃ​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ។

ជា​ទូទៅ មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ បាន​បង្កើត​ជា​រលក​កម្ដៅ​ខ្លាំង ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ព្យាយាម​រំកិល​មជ្ឈមណ្ឌល​ទាំង​នោះ​ទៅ​កាន់​ប្រទេស​ដែល​មាន​សីតុណ្ហភាព​ត្រជាក់ ក្នុង​គោល​បំណង​សន្សំ​សំចៃ​ថ្លៃ​វិក័យបត្រ​​អគ្គិសនី។ ការ​ទម្លាក់​មជ្ឈមណ្ឌល​ចូល​ក្នុង​បាត​សមុទ្រ​​របស់ Microsoft នេះ នឹង​ប្រើ​រយៈពេល​សាកល្បង​ចំនួន ៥​ឆ្នាំ ហើយ​វា​នឹង​​​បំពាក់​គ្រាប់​​​រ៉ុក​កែត​ទិន្នន័យ​ចំនួន ១២ ដែល​មាន​បណ្ដាញ server ៨៦៤ រួម​ទាំង​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ ២៧,៦ petabyte (១ petabyte ស្មើ​នឹង ១​លាន gigabyte)។ មជ្ឈមណ្ឌល​នេះ នឹង​​​តភ្ជាប់​ថាមពល ដោយ​ប្រើ​ខ្សែ​កាប​ក្រោម​សមុទ្រ និង​ប្រភព​ថាមពល​កកើត​ឡើង​វិញ​​ពី​កោះ Orkney ក្នុង​ប្រទេស​ស្កុតឡែន។

សូម​បញ្ជាក់​ថា នេះ​មិន​មែន​ជា​ការ​​តេស្ត​លើក​ដំបូង​ឡើយ​​របស់ Microsoft។ ដំណើរការ​សាកល្ប​ង​នេះ ប្រព្រឹត្ត​​ឡើង​តាំង​ពី​៥​ឆ្នាំ​មុន​មក​ម៉្លេះ ដោយ​ក្នុង​នោះ​ការ​ទម្លាក់​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ចូល​សមុទ្រ​ចុង​ក្រោយ​គឺ​នៅ​ឆ្នេរ​​រដ្ឋ California នៅ​ឆ្នាំ​២០១៥៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;