ខ្លឹមសារ ៤ចំណុច ក្នុងឯកសារសំខាន់មួយដែលចុះហត្ថលេខាដោយ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន
- 2018-06-12 07:29:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លឹមសារ ៤ចំណុច ក្នុងឯកសារសំខាន់មួយដែលចុះហត្ថលេខាដោយ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន
ចន្លោះមិនឃើញ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំសាធារណរដ្ឋប្រជាមានិតប្រជាធិតេយ្យកូរ៉េ (កូរ៉េខាងជើង) បានចុះហត្ថលេខាលើឯកសាររួមគ្នាហើយ នៅថ្ងៃទី១២ ខែមិថុនា ២០១៨នេះ ក្រោយបញ្ចប់ជំនួបចរចាជាប្រវត្តិសាស្ត្រ និងធ្វើឲ្យកក្រើកពិភពលោក។
១. សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្ដេជ្ញាបង្កើតទំនាក់ទំនងថ្មីជាមួយគ្នា យោងតាមបំណងប្រាថ្នារបស់ប្រជាជនប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាព។
២. ប្រទេសទាំងពីរ នឹងខិតខំរួមគ្នា ដើម្បីកសាងរបបកូរ៉េខាងជើងដែលមានសន្ដិភាពជាស្ថិរភាព និងយូរអង្វែង។
៣. យោងតាមស្មារតីនៃសេចក្តីប្រកាស Panmunjom ថ្ងៃទី២៧ ខែមេសា ២០១៨ កូរ៉េខាងជើងប្ដេជ្ញាធ្វើការឆ្ពោះទៅរំលាយនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។
៤. សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្ដេជ្ញាដោះលែងនៅអ្នកទោសសង្រ្គាម ដោយរួមទាំងការធ្វើមាតុភូមិនិវត្តអ្នកដែលបានកំណត់អត្តសញ្ញាណរួចរាល់ហើយ៕
ចុចត្រង់នេះ ដើម្បីអានរឿងរ៉ាវជាច្រើនទៀត ទាក់ទងកិច្ចប្រជុំរវាងដូណាល់ត្រាំ និងគីម ជុងអ៊ុន