លោក សៅ សុខា ឡើង​ជា​អគ្គ​មេបញ្ជាការ​ស្ដីទី នៃ​កងយោធពល​ខេមរភូមិន្ទ​

  • 2018-06-12 09:28:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស ត្រូវ​បាន​ប្រគល់​ភារកិច្ច​ ធ្វើ​ជា​អគ្គ​មេបញ្ជាការ​ស្ដីទី នៃ​កងយោធពលខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា
នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ របស់ក្រសួង​ការពារ​ជាតិ ដែល​ខ្លីៗ ទទួល​បាន នា​ថ្ងៃ​ទី១២ ខែមិថុនា​នេះ។

សូម​បញ្ជាក់ថា សេចក្ដីប្រកាស​នេះ ធ្វើ​ឡើង​ក្រោយ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាលទី៦ នេះ។ ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដ គឺ​តម្រូវ​ឲ្យ​លោក ត្រូវ​ព្យួរ​តំណែង​សិន ព្រោះ​ច្បាប់​បាន​កំណត់ថា​ យោធា ត្រូវ​តែ​ព្យួរ​ឈ្មោះ​ ឬ​តំណែង​ជាមុនសិន មុន​ឈរ​ឈ្មោះ​បោះឆ្នោត៕

នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;