នាយ កុយ៖ ទោះ​ឈឺ​ចូល​ពេទ្យ ក៏​មិន​បង្ហោះ​ហ្វេសប៊ុក​ដែរ

  • 2018-06-13 07:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​​ជឿ​ថា មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​លុយ​ទុក​ដាក់​ហើយ តែ​នៅ​តាម​បណ្ដាញ​សង្គម​មួយ​ចំនួន​ឲ្យ​តែ​ចូល​ពេទ្យ តែង​បង្ហោះ​ឲ្យ​មើល​ទៅ​ឃើញ​ថា​សិល្បៈ​មាន​កង្វះ​ខាត តែ​ចំពោះ​ខ្ញុំ​អត់​ទេ គឺ​លាក់​បាន​លាក់" នេះ​ជា​ការ​លើក​ឡើង​របស់​លោក ជួង ជីង ហៅ​នាយ កុយ ថ្លែង​ទៅ​កាន់​សារព័ត៌មាន Sabay។

តារា​កំប្លែង​ជើង​ចាស់​រូប​នេះ បាន​បញ្ជាក់​ប្រាប់ Sabay ថា មូលហេតុ​ដែល​នាយ​មិន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម នៅ​ពេល​នាយ​ចូល​មន្ទីរពេទ្យ​ម្ដងៗ គឺ​ព្រោះ​តែ​នាយ​មិន​ចង់​បាត់បង់​ឱកាស​ការងារ​នោះ​ទេ។ នាយ កុយ ពន្យល់​ថា ព្រោះ​បើ​អ្នក​ដែល​ចង់​ជួល​នាយ​ទៅ​កម្មវិធី​ផ្សេងៗ មើល​ឃើញ​ការ​បង្ហោះ​នោះ ច្បាស់​ជា​គេ​នឹង​លែង​ហៅ​នាយ​ទៀត ដោយ​គិត​ថា​នាយ​ឈឺ​ទៅ​ហើយ​មិន​អាច​ធ្វើការ​បាន​ទេ។ ម៉្លោះ​ហើយ បើ​ឈឺ​ល្មមៗ​ក៏​នាយ​ទៅ​សម្ដែង​ដែរ ដើម្បី​បាន​ប្រាក់​កម្រៃ​ទុក​ចិញ្ចឹម​ជីវិត៕

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម
;