អេស្ប៉ាញ​បណ្ដេញ​គ្រូ​បង្វឹក រួច​តែងតែ​គ្រូ​ថ្មី​ភ្លាម​ មុន​បើក World Cup ១​ថ្ងៃ

  • 2018-06-13 11:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Julen Lopetegui គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ សម្រេច​ចិត្ត​បណ្ដេញចេញ​ពីតំណែង​ នៅ​រសៀលថ្ងៃទី​១៣ ខែមិថុនានេះ។ ភ្លាមៗនោះ សហព័ន្ធបានសម្រេចឲ្យលោក Fernando Hierro ដែលជានាយក​កីឡាអេស្ប៉ាញ មកដឹកនាំក្រុមឈុតធំ មុន១ថ្ងៃនៃការបើកព្រឹត្តិការណ៍ FIFA World Cup 2018។

លោក Julen Lopetegui
សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានចោទប្រកាន់លោក Julen Lopetegui ថាបានលួចទៅចរចាជាមួយក្លឹប Real Madrid ដើម្បីចូលទៅដឹកនាំ និងមិនបានផ្ដល់ដំណឹងនេះទៅកាន់សហព័ន្ធឲ្យបានដឹង។
Fernando Hierro នឹងដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញវិញ

សូមជម្រាបថា កាលពី២៤ម៉ោងមុន លោក Lopetegui ត្រូវបាន Real Madrid សម្រេចតែងតាំងជាគ្រូបង្វឹក ក្រោយការចាកចេញរបស់លោក Zidane នាពេលកន្លងទៅ៕

ប្រភព៖ BBC | Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;