តួ RAMBO ត្រូវ​ប៉ូលិស​ស៊ើបអង្កេត​លើ​ករណី​មួយ

  • 2018-06-14 04:19:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋអាជ្ញា​អាមេរិក បាន​បើក​ការ​ស៊ើបអង្កេត​លើ​តួ​សម្ដែង​អាមេរិក Sylvester Stallone (តួ​ក្នុង​រឿង RAMBO) ពាក់ព័ន្ធ​នឹង​ករណី​បំពាន​ផ្លូវ​ភេទ។ នេះ​ជា​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ការិយាល័យ​មេធាវី​ក្រុង Los Angeles កាល​ពី​ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ​២០១៨។

Sylvester Stallone
ករណី​នេះ មាន​ជាប់​ទាក់ទង​នឹង​នារី​ម្នាក់ ដែល​បាន​ប្ដឹង​លោក Sylvester Stallone ដែល​មាន​វ័យ៧១ឆ្នាំ ថា​បាន​បំពាន​ផ្លូវ​ភេទ​នាង កាល​ពី​ឆ្នាំ​១៩៩០។ ចំណែក​លោក Martin Singer មេធាវី​របស់ Stallone មិន​អាច​ទាក់ទង​បាន ដើម្បី​សុំ​ការ​បកស្រាយ​នោះ​ទេ។

គួរ​បញ្ជាក់​ថា ករណី​ខាងលើ បាន​កើតឡើង​បន្ទាប់ពី​មាន​ការ​បង្កើត​ចលនា #MeToo កាលពី​ឆ្នាំ​មុន​ ដែល​ផ្ដោត​សំខាន់​លើ​ការ​បំពាន​ផ្លូវ​ភេទ ក្នុង​ជួរ​សិល្បៈ​ហូលីវូដ និង​ផ្សេងៗ​ទៀត។

កាលពី​ខែ​ធ្នូ កន្លងទៅ មេធាវី​របស់ Stallone ធ្លាប់​បាន​បញ្ជាក់​ថា កូនក្ដី​របស់​លោក និង​នារី​ខាងលើ ធ្លាប់​ថត​រឿង​ជាមួយ​គ្នា​នៅ​ប្រទេស​អ៊ីស្រាអែល កាលពី​ឆ្នាំ​១៩៨៧។ នៅ​គ្រា​នោះ Stallone មិន​ទាន់​រៀបការ​នោះ​ទេ​៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;