ជំនួប ត្រាំ-គីម៖ សិង្ហបុរី​ចាយ ២០​លាន​ដុល្លារ ប៉ុន្តែ​ចំណេញ​វិញ​កប់​ក្ដោង

  • 2018-06-15 03:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិង្ហបុរី ប្រទេស​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង កាលពី​ដើម​សប្ដាហ៍​នេះ បាន​ប្រកាស​ថា បាន​ចំណាយ​ប្រាក់ ២០​លាន​ដុល្លារ ដើម្បី​រៀបចំ​ជំនួប​នេះ។ ប៉ុន្ដែ​ការ​ចំណាយ ២០​លាន​ដុល្លារ​នេះ មិន​បាន​ធ្វើ​ឲ្យ​សិង្ហបុរី​ខាត​នោះ​ទេ តែ​ហាក់​ដូចជា​ជំនួញ​ដែល​ចំណេញ​កប់​ក្ដោង​ទៅ​វិញ ដោយ​បាន​ទទួល​ប្រាក់​ចូល​មក​វិញ​ប្រមាណ ៧០០​លាន​ដុល្លារ។

លោក គីម​ ជុងអ៊ុន និង​លោក ត្រាំ​ អំឡុង​ពិធី​ចុះហត្ថលេខា នៅ​ប្រទេស​សិង្ហបុរី
ទឹកប្រាក់​ចំណេញ​ប្រមាណ ៧០០​លាន​ដុល្លារ​នេះ គឺ​តាម​ការ​តាមរយៈ​ទេសចរ កន្លែង​ស្នាក់នៅ និង​ប្រព័ន្ធ​ផ្សាយ។ អំឡុង​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម ជុងអ៊ុន មាន​អ្នកសារព័ត៌មាន និង​សន្តិសុខ​ប្រមាណ ៤​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី ដោយ​មួយ​ថ្ងៃ ត្រូវ​ចំណាយ​ជា​មធ្យម​ប្រមាណ ៦០០​លាន​ដុល្លារ​។ ចំណែក​ភ្ញៀវ​ទេស​អំឡុង​ថ្ងៃ​ប្រជុំ ៣​ថ្ងៃ សិង្ហបុរី​បាន​ទទួល​ទឹកប្រាក់​ប្រមាណ ៧,២​លាន​ដុល្លារ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​តាម​ដាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ Meltwater។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រយៈពេល ៣​ថ្ងៃ​អំឡុង​កិច្ចប្រជុំ ក្រុមហ៊ុន​ប្រព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​ក្នុង​ពិភពលោក​បាន​ទទួល​ប្រាក់​ពី​ការ​ម្ចាស់​ក្រុមហ៊ុន​ឧបត្ថម្ភ​ប្រមាណ ២៧០​លាន​ដុល្លារ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;