ជប៉ុន បន្ថយអាយុកំណត់ភាពពេញវ័យរបស់ប្រជាជន
- 2018-06-15 04:42:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន បន្ថយអាយុកំណត់ភាពពេញវ័យរបស់ប្រជាជន
ចន្លោះមិនឃើញ
អាយុសម្រាប់មនុស្សពេញវ័យនៅជប៉ុន នឹងត្រូវកាត់បន្ថយពី ២០ឆ្នាំ មកត្រឹម ១៨ឆ្នាំ។ រដ្ឋាភិបាលជប៉ុន នឹងចាប់អនុវត្តច្បាប់កំណត់អាយុថ្មីនេះនៅឆ្នាំ២០២២ខាងមុខ។
វាជាការផ្លាស់ប្ដូរមួយដែលមិនធ្លាប់មានសម្រាប់ប្រជាពលរដ្ឋជប៉ុនក្នុងរយៈពេលជាង ១០០ឆ្នាំនេះ គិតចាប់តាំងពីឆ្នាំ១៨៧៦។
ចំណុចផ្លាស់ប្ដូរធំបំផុតគឺថា ពួកគេនឹងអាចរៀបការ ដោយពុំចាំបាច់សុំការអនុញ្ញាតពីឪពុកម្ដាយទៀតឡើយ។ នាពេលបច្ចុប្បន្ននេះ វ័យដែលរៀបអាពាហ៍ពិពាហ៍បានគឺ ១៨ឆ្នាំសម្រាប់មនុស្សប្រុស និង១៦ឆ្នាំសម្រាប់ស្ត្រី តែការដែលរៀបការទៅបានទាល់តែមានការយល់ព្រមពីអាណាព្យាបាល។ បើមិនដូច្នោះទេពួកគេត្រូវរង់ចាំដល់អាយុ ២០ឆ្នាំ ទើបអាចសម្រេចដោយខ្លួនឯងបាន។
បន្ថែមពី១ចំណុចខាងលើ ច្បាប់កំណត់ពីភាពពេញវ័យថ្មីនេះ ក៏នឹងជួយឲ្យប្រជាពលរដ្ឋជប៉ុនដល់អាយុ ១៨ឆ្នាំ អាចស្នើសុំធ្វើកាតធនាគារ និងកម្ចីនានាដោយខ្លួនឯងបាន មិនបាច់រង់ចាំហត្ថលេខាពីចាស់ទុំទេ។ ជាងនេះទៅទៀត ការធ្វើលិខិតឆ្លងដែនក៏ត្រូវបានបង្កើនរយៈពេលដល់ ១០ឆ្នាំផងដែរសម្រាប់ពួកគេ (បច្ចុប្បន្នមានរយៈពេល៥ឆ្នាំ)។
ទោះកំណត់ថាពេញវ័យនៅ១៨ឆ្នាំ ក៏ច្បាប់ជប៉ុនថ្មីនៅតែចែងថា ពួកគេមិនអាចផឹកសុរា ជក់បារី លេងល្បែងស៊ីសង និងស្នើសុំកូនគេចិញ្ចឹមបានដដែល។ បើចង់ធ្វើរឿងទាំងនេះគឺត្រូវចាំដល់អាយុ ២០ឆ្នាំ៕