ប្រវត្តិសិក្សារបស់កូនស្រីតែម្នាក់ របស់ប្រធានាធិបតីចិន លោកស៊ី ជិនពីង

  • 2018-06-15 09:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កញ្ញា Xi Mingze ជា​កូន​ស្រី​តែ​ម្នាក់​របស់​ប្រធានាធិបតីចិន​ លោក ស៊ី ជិន ភីង និង​លោក​ស្រី Peng Liyuan។ ​កញ្ញា Xi Mingze កើត​នៅ​ថ្ងៃ​ទី ២៧ ​មិថុនា​ ឆ្នាំ​១៩៩២ នៅ​ក្នុង​តំបន់ Funian ខែត្រ Sichuan ប្រទេស​ចិន។ ខាង​ក្រោម​នេះ​ជា​ប្រវត្តិ​សិក្សា​ទ្រួសៗ​ របស់​កញ្ញា Xi Mingze៖

កញ្ញា Xi Mingze
- កញ្ញា Xi Mingze បាន​ចូល​សិក្សា​នៅ​ក្នុង​សាលា​ភាសា​បរទេស​ Hangzhou ចាប់​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៨។ ក្នុង​សាលា​នេះ ​កញ្ញា បាន​សិក្សា​ភាសា​បារាំង​ និង​មុខ​វិជ្ជា​ផ្សេង​ៗ​ទៀត។
  • ឆ្នាំ​បន្ទាប់​ទៀត កញ្ញា Mingze បាន​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​សកល​វិទ្យាល័យ Zhejiang និង​ចំណាយ​ពេល​ប្រហែល​មួយ​ឆ្នាំ​ សម្រាប់​ការ​សិក្សា​បរិញ្ញាបត្រ​របស់​នាង។

  • ក្នុង​ឆ្នាំ​២០១០ ​កូន​ស្រី​របស់​អគ្គបុរស​ចិន​រូប​នេះ​ ត្រូវ​បាន​បញ្ចូល​ឲ្យ​ទៅ​នៅ​សកលវិទ្យាល័យ ​Harvard  ​ក្នុង​រដ្ឋ​ Massachusetts។ ក្នុង​សកលវិទ្យាល័យ​ដ៏​ល្បី​ល្បាញ​នេះ កញ្ញា Mingze បាន​សិក្សា​មុខវិជ្ជា​ចិត្តសាស្ត្រ និង​ភាសា​អង់គ្លេស។ កញ្ញា​ បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១៤ រួច​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ។ សព្វ​ថ្ងៃ​នេះ ​កញ្ញាMingze កំពុង​រស់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន៕

ប្រភព៖ thefamouspeople ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;