[វីដេអូ] ពី​ពោះវៀនកង់ឡាន ក្លាយ​ជា​កាបូប​លុយ លើ​ទីផ្សារ​អន្តរជាតិ

  • 2018-06-20 07:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើអ្នកធ្លាប់​គិត​ទេ​ថា ពោះវៀន​កង់ឡាន អាច​ប្រែ​ក្លាយ​ទៅ​ជា​កាបូប​លុយ? អ្នក​ប្រហែល​ជា​ពិបាក​ស្រមៃ​ណាស់​ថា​វា​អាច​ទៅរួច ប៉ុន្តែសហគ្រាស​សង្គម Kraftino បាន​ធ្វើ​វា​បាន​យ៉ាង​ជោគជ័យ​រួច​ទៅហើយ។

Kraftino ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤។ លោក ប៊ុន ណារ៉ាទីតូ សហស្ថាបនិក​​នៃសហគ្រាសសង្គម​មួយ​នេះ បាន​ឲ្យ​ដឹងថា គំនិត​នៃ​ការ​កែច្នៃ​ពោះវៀន​កង់ឡាន​នេះ បាន​កើត​ឡើង​ដោយសារ​លោក​មើលឃើញថា ពោះវៀន​កង់​ឡាន​ដែល​ប្រើប្រាស់​ហើយ នៅ​មាន​សភាព​រឹងមាំ និង​ស្រស់ស្អាត អាច​កែច្នៃ​ទៅ​ជា​របស់​ប្រើប្រាស់​ផ្សេងៗបាន។

បុគ្គលិក​សហគ្រាស​សង្គម Kraftino កំពុង​ដុស​លាង​និង​កាត់​ពោះ​វៀន​កង់​ឡាន​ចាស់​ៗ មុន​នឹង​យក​ទៅ​ដេរ​ជា​កាបូប​លុយ​
លោកទីតូ បាន​រំលឹក​ទៀត​ថា នៅ​ពេល​​លោក​បង្ហើប​ពីគំនិត​​នេះ​ទៅ​កាន់​មិត្តភក្ដិ និង​គ្រួសារ គឺ​មិន​មាន​អ្នក​គាំទ្រ​នោះទេ ដោយសារ​ពួកគេ មិន​ជឿជាក់​ថា​លោក​អាច​ធ្វើ​បាន​ជោគជ័យ។ ប៉ុន្តែ​នៅ​ទីបំផុត លោក និង​ក្រុមការងារ អាច​ធ្វើ​វា​បាន​ រហូត​ចាប់​យក​ទីផ្សារ​អន្តរជាតិ នៅ​ប្រទេស​ធំៗនា​ពេល​បច្ចុប្បន្ន ដូចជា​សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា អូស្រ្ដាលី និង​នូវែលហ្សេឡង់ ជាដើម។

តើ​សហគ្រិន​វ័យក្មេងរូបនេះ មាន​វិធី​សាស្រ្ដ​អ្វី ទើប​អាច​បង្កើត​សហគ្រាស​មួយដ៏ជោគជ័យនេះបាន? ចង់ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ​របស់ "ផ្លូវទៅស្រុក" ដូច​ខាងក្រោម៖

លោក ប៊ុន ណារ៉ាទីតូ សហស្ថាបនិក​​ Kraftino
បុគ្គលិក​ជា​ស្ដ្រី​ជា​ជន​ពិការ​ម្នាក់​របស់ Kraftino កំពុង​​ដេរ​កាបូប​លុយ​ធ្វើ​ពី​ពោះ​វៀន​កង់​ឡាន​ចាស់​ៗ
ពោះវៀន​កង់ឡាន​ចាស់ៗ បាន​ប្រែក្លាយ​ទៅ​ជា​កាបូប​លុយ​ដ៏ស្រស់ស្អាត

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;