ព្រលាន​យន្តហោះ​​មមាញឹក​បំផុត​ទាំង១០ ក្នុង​តំបន់​អាស៊ាន

  • 2018-06-21 06:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ចំណោម​ព្រលាន​យន្តហោះ​មមាញឹក​បំផុត​ទាំង ៥០ នៅ​អាស៊ីក្នុងឆ្នាំ២០១៧ មាន​ព្រលាន​យន្តហោះ​ចំនួន ១០ ស្ថិត​ក្នុងតំបន់​អាស៊ាន។ ដើម្បី​ចាត់ថ្នាក់​ព្រលាន​យន្តហោះ​មមាញឹក​បំផុត គឺ​គេមើល​លើ​ចំនួន​អ្នក​ដំណើរ ទាំង​អ្នក​ដែល​ត្រូវ​ធ្វើ​ដំណើរ​ចេញ (departure) ទាំង​អ្នក​ដំណើរ​ដែល​មក​ដល់ (arrival) និង​អ្នក​ដំណើរ​ដែល​ចុះចត​ មុន​បន្ត​ដំណើរ​ទៅ​ទិសដៅ​ផ្សេងទៀត (transit)។

ព្រលាន​យន្តហោះ ទាំង ១០នោះ មាន​ដូចខាងក្រោម៖

១. ព្រលាន​យន្តហោះ Soekarno-Hatta International Airport (ទីក្រុង​ចាការតា ប្រទេស​ឥណ្ឌូណេស៊ី) អ្នកដំណើរ ជាង ៦៣លាន​នាក់​

២. Singapore Changi Airport (សិង្ហបុរី) មាន​អ្នក​ដំណើរ​សរុបជាង ៦២លាន​នាក់​

៣. Suvarnabhumi Airport (ទីក្រុង​បាងកក ប្រទេសថៃ) មាន​អ្នក​ដំណើរ​សរុប​ជាង ៦០លាន​នាក់

៤. Kuala Lumpur International Airport (ទីក្រុងកូឡាឡាំពួរ ប្រទេសថៃ) មាន​អ្នកដំណើរ​ជាង ៥៨លាន​នាក់

៥. Ninoy Aquino International Airport (ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន) មានអ្នក​ដំណើរ ៤២លាន​នាក់

៦. Don Mueang International Airport (ទីក្រុង​បាងកក ប្រទេសថៃ) មាន​អ្នក​ដំណើរ​ជាង ៣៨លាន​នាក់

៧. Tan Son Nhat International Airport (ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម) មាន​អ្នក​ដំណើរ ជាង ៣៥លាននាក់

៨. Noi Bai International Airport (ទីក្រុងហាណូយ ប្រទេស​វៀតណាម) មានអ្នកដំណើរ​ជាង ២៣លាន​នាក់

៩. Ngurah Rai International Airport (ទីក្រុង Denpasar ប្រទេស​ឥណ្ឌណេស៊ី) មាន​​អ្នក​​ដំណើរ​ជាង ២២លាន​នាក់

១០. Juanda International Airport (ទីក្រុង Surabaya ប្រទេស​ឥណ្ឌូណេស៊ី) មាន​អ្នក​ដំណើរ​ជាង ២១លាន​នាក់

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;