បឹងកេត ឡើង​ឈរ​លើ​កំពូល​តារាង​លីគ​កំពូល ក្រោយ​យក​ឈ្នះ​ណាហ្គា

  • 2018-06-25 01:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ក្រុម​ការពារ​ជើងឯក​លីគ​កំពូល​រដូវ​កាល​ចាស់ បឹង​កេត បាន​រំកិល​ខ្លួន​ពី​ចំណាត់​ថ្នាក់​លេខ​២ ទៅ​ឈរ​នៅ​លេខ​១ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ត្រឹម​សប្ដាហ៍​ទី១១ បន្ទាប់​យក​ឈ្នះ​ក្លឹប​ណាហ្គាវើល ដោយ​លទ្ធផល ៣-២ កាលពី​យប់​ថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

បឹងកេត

បឹង​កេត ដែល​គិត​ត្រឹម​សប្ដាហ៍​ទី​១០ មាន​ពិន្ទុ​ចាញ់ ណាហ្គា ២ពិន្ទុ បាន​ស៊ុត​បញ្ចូលទី​នាំ​មុខ ដោយ​កីឡាករ ម៉ាត់ យ៉ាមីន នៅ​នាទី​១៥។ ក្នុង​នាទី​២៧ គួច សុកុម្ភៈ របស់​ណាហ្គា រក​គ្រាប់​តាម​ស្មើ​បាន​សម្រេច។ ចូល​ដល់​វគ្គ​ទី២ មាន​គ្រាប់​បាល់​កើត​ឡើង ៣​គ្រាប់​បន្ថែម​ទៀត បន្ទាប់ពី​បឹងកេត​រក​គ្រាប់​បន្ថែម​ដោយ Omogba នៅ​នាទី៧៧ និង Maycon នៅ​នាទី ៩០+១ ដោយ​បាល់​ប៉េណាល់ទី ខណៈ​ណាហ្គា រក​គ្រាប់​ទី​ពីរ​បាន​ពី Okoro Mttchew Osa នៅ​នាទី៨៧។

ជា​លទ្ធផល បឹង​កេត មាន ២៧​ពិន្ទុ នៅលេខ១ ស្រប​ពេល​ដែល ណាហ្គាវើល ធ្លាក់​មក​លេខ២ មាន ២៥​ពិន្ទុ។ បឹង​កេត ត្រូវ​ប៉ះ ក្លឹប​អាស៊ីអឺរ៉ុប នៅ​សប្ដាហ៍​បន្ទាប់ ឬសប្ដាហ៍​​ដំបូង ជុំទី២​លីគកំពូល ខណៈ ណាហ្គា ជួប ព្រះ​ខ័ន​រាជ​ស្វាយរៀង​៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;