អាជ្ញាធរ​វៀតណាម បង្រ្កាប​ទីតាំងភ្នាល់បាល់អនឡាញ អំឡុង​រដូវ World Cup

  • 2018-06-25 06:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ច​វៀតណាម បាន​ឆ្មក់​ចូល​ទីតាំង​ភ្នាល់បាល់​អនឡាញមួយ​កន្លែងនៅក្នុងទីក្រុងហូជីមិញ។ ក្នុង​ប្រតិបត្តិការ​នេះ ក្រុម​សមត្ថកិច្ច​ បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ៤ នាក់។

ជាមួយគ្នានេះ ក្រុម​អាជ្ញាធរវៀតណាម ក៏​កំពុង​ចាត់​វិធានការ​ដើម្បី​បញ្ឈប់​ការ​ភ្នាល់​នៅ​ក្នុង​ទីផ្សារ​ងងឹត​ ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ព្រឹត្តិការ​បាល់​ទាត់​ពិភពលោក​World Cup ឆ្នាំ​២០១៨​នេះ។

ទីតាំងចាក់បាល់មួយកន្លែង ក្នុង​ប្រទេសវៀតណាម។ រូបភាព៖ vtc.vn
យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ផ្លូវ​ការ​របស់​សមត្ថកិច្ច​វៀតណាម បាន​ចុះ​ផ្សាយ​ថា មនុស្ស​ទាំង៤ នាក់​នោះ​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ក្នុង​ទីក្រុង ហូជីមិញ កាល​ពី​ថ្ងៃ​ទី​២២ ​មិថុនា​កន្លងទៅ។ ចំណែក​ប៉ុន្មាន​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បាន​កោះហៅ​មក​សួរនាំ​ផងដែរ។

ក្រុម​ជនសង្ស័យ​ បាន​សារភាព​ថា​ ខ្លួន​ពិត​ជា​បាន​លេង​ល្បែង​ភ្នាល់​តាម​វេបសាយ​មួយ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

យ៉ាង​ណា​មិញ ទូរទស្សន៍​ជាតិ​វៀតណាម​មួយ បាន​រាយការណ៍​ថា «តាំង​ពី​ដើម​ឆ្នាំ​២០១៧មក ទឹកប្រាក់សរុបនៃការភ្នាល់​តាម​អន​ឡាញ​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថាមាន​ចំនួន ២៦ លាន​ដុល្លារ។»

គួរ​បញ្ជាក់​ថា តាម​ច្បាប់​របស់​វៀតណាម បុគ្គល​ណា​ដែល​បាន​ប្រឡូក​ក្នុង​ល្បែង​ស៊ីសង​ ឬ​រៀប​ចំ​ឲ្យ​មាន​ការ​លេង​ល្បែង​ស៊ី​សង នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន ​១០​ឆ្នាំ។

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;