កម្ពុជា-ថៃ នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​ថ្មី​ឡើង​វិញ ក្រោយ​ផ្អាក​អស់ ៧​ឆ្នាំ

  • 2018-06-25 03:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Thanchaiyan Srisuwan មេ​បញ្ជាការ​កំពូល​កង​ទ័ព​ថៃ បាន​ប្រាប់​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក Bangkok Post ថា កម្ពុជា​នឹង​បញ្ជូន​កង​យោធា និង​ប៉ូលិស​ចំនួន ២៥​រូប ចូលរួម​ក្នុង​សកម្មភាព​ហ្វឹកហាត់​លំដាប់ VIP និង​សមយុទ្ធ​រួម​គ្នា​មួយ នៅ​ក្នុង​ខេត្ត Chachoengsao នៃ​​ប្រទេស​ថៃ។

សកម្មភាព​ហ្វឹកហាត់​ នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ការពារ​ឥស្សរជន​​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​កាំភ្លើង ឯ​សមយុទ្ធ​វិញ​នឹង​​ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​​ជំនួយ​មនុស្ស​ជាតិ ព្រម​ទាំង​ការ​ដោះស្រាយ​គ្រោះ​មហន្តរាយ ដែល​កើត​ឡើង​នៅ​តាម​បន្ទាត់​ព្រំដែន​ប្រទេស​ទាំង​២។

កង​កម្លាំង​ប្រទេស​ថៃ (រូប​តំណាង)/ រូបភាព៖ AP
លោក Srisuwan បាន​បញ្ជាក់​ថា លំហាត់​កង​យោធា និង​ប៉ូលិស​​រួម​គ្នា​នេះ ត្រូវ​បាន​ផ្អាក​អស់​រយៈពេល ៧​ឆ្នាំ​មក​ហើយ ក្រោយ​ពី​ប្រទេស​ទាំង​២​កើត​មាន​ជម្លោះ​នឹង​គ្នា​ជុំវិញ​រឿង​ប្រាសាទ​ព្រះវិហារ កាល​ពី​ឆ្នាំ​២០១១​កន្លង​ទៅ។ លោក​​មេ​បញ្ជាការ​​ថៃ​បាន​រៀបរាប់​បន្ត​ថា ការ​ចាប់​ផ្ដើម​នូវ​វគ្គ​ហ្វឹកហាត់ និង​សមយុទ្ធ​រួម​គ្នា​នេះ នឹង​ក្លាយ​ចំណង​ចង​ភ្ជាប់​ទំនាក់​ទំនង​រវាង​កង​កម្លាំង​កម្ពុជា-ថៃ​ជា​ថ្មី​ឡើង​វិញ។

សូម​បញ្ជាក់​ថា ចំពោះ​កាល​បរិច្ឆេទ​នៃ​ការ​ហ្វឹកហាត់ និង​សមយុទ្ធ​កម្ពុជា-ថៃ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;