សម្ដេច ហ៊ុន សែន បង្ហើប​ថា បាន​ពឹង​ឲ្យ​កីឡាករ Honda ជួយធ្វើ​​រឿង​២

  • 2018-06-25 03:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន នៅ​ថ្ងៃ​ទី២៥ ខែ​មិថុនា ២០១៨​នេះ បាន​ថ្លែង​មុខ​លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថា សម្ដេច​បាន​ពឹង​កីឡាករ​បាល់ទាត់​ជប៉ុន Keisuke Honda ឲ្យ​ជួយ​ធ្វើ​រឿង​ចំនួន២។ ទី​មួយ គឺ​អំពាវនាវ​ឲ្យ​យុវជន​កម្ពុជា កុំ​ប្រើប្រាស់​គ្រឿងញៀន និង​ទីពីរ គឺ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ពាក់​មួក​សុវត្ថិភាព។

កីឡាករ Honda ចូលជួបសម្ដែងការ​គួរសមជាមួយ​សម្ដេច ហ៊ុន សែន នៅរាជធានី​ភ្នំពេញ នាពេល​កន្លង​មក (រូបភាព៖ AKP)
ថ្លែង​ក្នុង​ពិធី​សម្ពោធ​ចំណតផែ​ពហុបំណង នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ សម្ដេច ហ៊ុន សែន ថា កីឡាករ Honda ដែល​បាន​ស៊ុត​បញ្ចូល​ទី​ជួយ​ឲ្យ​ជប៉ុន​តាម​ស្មើ​សេណេហ្កាល់​កាលពី​យប់មិញ ធ្លាប់​បាន​មក​ជួប​ជាមួយ​សម្ដេច នៅ​ក្រុង​ភ្នំពេញ ហើយ​សម្ដេច​បាន​ពឹង​ឲ្យ​កីឡាករ​ជប៉ុន​រូប​នេះ ជួយ​ធ្វើ​រឿង​ចំនួន​ពីរ​ខាង​លើ បន្ថែម​លើ​ការ​ហ្វឹកហាត់​បាល់ទាត់​ដល់​យុវជន​កម្ពុជា៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;