អាមេរិក​បញ្ជូន​កង​កំម៉ង់ដូ​ពិសេស SEAL មួយ​ក្រុម ទៅ​កាន់​ប្រទេស​ថៃ សម្រាប់​បេសកកម្ម​មួយ

  • 2018-06-25 04:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កង​កំម៉ង់ដូ SEAL មួយ​ក្រុម ដែល​មាន​សមាជិក ១៧​នាក់​របស់​កងទ័ពជើង​ទឹក​​អាមេរិក ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ស្វែង​រក​សិស្ស​ហាត់​បាល់​ទាត់​ចំនួន ១២​នាក់ និង​គ្រូ​បង្វឹក​ម្នាក់ ដែល​បាន​បាត់​ខ្លួន​ដោយសារ​ទឹក​ជំនន់ ក្នុង​ល្អាង​មួយ ក្នុង​ស្រុក Mae Sai ខេត្ត Chiang Rai កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។

កងកំម៉ង់ដូពិសេស SEAL របស់​អាមេរិក (រូបភាព៖ Bangkok Post)
សមាជិក​កំម៉ង់ដូ​ពិសេស​ទាំង ១៧​នាក់​នោះ បាន​ចូល​ក្នុង​ល្អាង Tham Luang ដែល​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស Tham Luang Khun Nam Nang Nong ហើយ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី២៥ ខែ​មិថុនា ២០១៨​នេះ។

សូម​បញ្ជាក់​ថា សិស្ស​ហាត់​បាល់ទាត់​ទាំង ១២​នាក់​នោះ មាន​វ័យ​ពី ១៣ ទៅ ១៦​ឆ្នាំ មក​ពី​សាលា​ផ្សេងៗ​គ្នា​ក្នុង​តំបន់។ មន្រ្តី​ថៃ​ជឿជាក់​ថា ពួកគេ​បាន​បែក​ចេញ​ពី​គ្នា នៅ​ពេល​ពេល​ទឹក​ជំនន់​កើន​ឡើង នៅ​ក្នុង​ផ្នែក​មួយ​នៃ​ល្អាង ដែល​មាន​ប្រវែង ៣​គីឡូម៉ែត្រ ពី​ច្រក​ចូល៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;