ស៊ូ យ៉ាទី​ បញ្ជាក់ពី​ការ​ចាកចេញ​ពី​បឹងកេត​

  • 2018-06-25 07:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

អ្នកចាំទី ស៊ូ យ៉ាទី បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​រសៀល​ថ្ងៃ​ទី​២៥មិថុនានេះ ដើម្បី​បញ្ជាក់​ពី​ការ​ចែកផ្លូវ​ពី​ក្លឹប​បាល់ទាត់​បឹងកេត​។

ស៊ូ យ៉ាទី នៅក្នុង​ការប្រកួត​រវាង​បឹងកេត ជាមួយណាហ្គាវើល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ

ស៊ូ យ៉ាង​ទី បាន​បង្ហោះ​ថា៖ «ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ថ្នាក់​ដឹកនាំ​ទាំងអស់​និង​ក្រុម​ការងារ ជា​ពិសេស​គ្រូ​បង្វឹក​និង​បងប្អូន​កីឡាករ​ទាំងអស់ រួម​ទាំង​អ្នកគាំទ្រ​បឹងកេត​ទាំងអស់​ផងដែរ... គ្មាន​ការ​ជួប​ជុំ​ណា​ដែល​ថា មិន​បែក​គ្នា​ទេ គ្រាន់តែ​យើង​ធ្លាប់​មាន​អនុស្សាវរីយ​ច្រើន​ជាមួយ​គ្នា ដែល​ធ្វើឲ្យ​ខ្ញុំ​នៅ​តែ​ចងចាំ​រហូត... សុំទោស​សម្រាប់​ការ​ចាកចេញ»

ពាក់ព័ន្ធ​នឹង​ការ​ចែកផ្លូវ​របស់ ស៊ូ យ៉ាទី​នេះ ក្លឹប​បឹងកេត​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ នៅ​ថ្ងៃ​ដដែល​ថា មូលហេតុ​គឺ​មកពី​ភាគី​ទាំងពីរ​មិន​អាច​ឯកភាព​គ្នា​រហូត​ឈាន​ដល់​កិច្ចព្រមព្រៀង​ក្នុង​ការ​បន្ត​កិច្ច​សន្យា​ថ្មី​។ ​ សូម​ជម្រាប​ថា ស៊ូ យ៉ាទី បាន​ប្រកប​អាជីព​ជាមួយ​បឹងកេត បន្ទាប់ពី​ចាកចេញ​ពី​ភ្នំពេញ​ក្រោន កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥​៕

ស៊ូ យ៉ាទី បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពីការចែកផ្លូវពីបឹងកេត នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨

អត្ថបទ៖ លាភ.

;