រាជ​រដ្ឋាភិបាល ធ្វើ​ប្លង់​រឹង​បាន​ជាង ១៥ម៉ឺន​ លើ​ ២២​ម៉ឺន​ក្បាលដី ​ក្នុង​រាជធានី​ភ្នំពេញ

  • 2018-06-25 12:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​រៀបចំ​ដែនដី និង​រដ្ឋបាល​ដីធ្លី​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​នៅខែ​តុលា ឆ្នាំ​២០០៣ រហូតមកដល់​បច្ចុប្បន្ន ដោយបាន​ចុះ​បញ្ជី​ដីធ្លី​បាន ៦០​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​នោះ រាជ​រដ្ឋាភិបាល បានផ្តល់​បណ្ណ​កម្មសិទ្ធិ ឬ​ប្លង់រឹង ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ប្រមាណ​ជាង ១៥ ម៉ឺន​ក្បាល​ដី ក្នុង​គម្រោង​ទិន្នន័យ​សរុប​ជាង ២២ ម៉ឺន​ក្បាល​ដី។ នេះបើ​តាម​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប្លង់រឹង ជូន​ប្រជាពលរដ្ឋ ៥៥៤ គ្រួសារ កាលពី​ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ​ទាំង ៥៥៤​គ្រួសារ គឺ​រស់នៅ​ក្នុង​ភូមិ​១១,១២,១៣ សង្កាត់​ស្រះចក ភូមិ​១០ សង្កាត់​វត្តភ្នំ និង​ភូមិ១២ សង្កាត់​ផ្សារថ្មី​ទី៣ ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដោយមាន​ចំនួន​សរុប ៥៥៤​បណ្ណ។

ប្រជាពលរដ្ឋ ក្នុងខណ្ឌដូនពេញ ចូលរួមក្នុងពិធីប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ការផ្តល់​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ គឺជា​យុទ្ធសាស្រ្ត​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​ដីធ្លី ដោយ​ធ្វើ​យ៉ាងណា ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​គ្នា ទទួលបាន​នូវ​បណ្ណ​កម្មសិទ្ធ​ដីធ្លី។

លោក​បញ្ជាក់​ថា ចំពោះ​ការ​យឺតយ៉ាវ​ក្នុងការ​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដល់​ប្រជាពលរដ្ឋ ៥៥៤ គ្រួសារ​នាពេល​នេះ ដោយសារ​ប្រជាពលរដ្ឋ បាន​រស់នៅ លើដី​កម្មសិទ្ធិ​របស់​រដ្ឋ ដោយ​ត្រូវ​រង់ចាំ​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើ​សម្បទាន​ជូន​ជាមុន​សិន៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;