ដឹង​ថ្ងៃ និង​ប្រទេស ដែល​ត្រូវ​រៀបចំ​ជំនួប​កំពូល​ត្រាំ-ពូទីន ហើយ!

  • 2018-06-28 23:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនួប​កំពូល​រវាង​មេ​ដឹក​នាំ​សហរដ្ឋ​អាមេរិក និង​ប្រទេស​រុស្ស៊ី នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​​​រដ្ឋធានី Helsinki ប្រទេស​ហ្វាំងឡង់ នា​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ និង​សេតវិមាន​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ២០១៨។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក វ៉្លាឌឺមៀ ពូទីន ​ប្រធានាធិបតី​រុស្ស៊ី នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​រដ្ឋ​នា​ពេល​បច្ចុប្បន្ន និង​ទំនាក់ទំនាង​រវាង​អាមេរិក-​រុស្ស៊ី​ទៅ​ថ្ងៃ​អនាគត ព្រម​ទាំង​បញ្ហា​សន្តិសុខ​ជាតិ​មួយ​ចំនួន​ទៀត។ ប្រធានបទ​នៃ​ជំនួប​កំពូល​នេះ ក៏​នឹង​រួម​បញ្ចូល​បញ្ហា​នៅ​ប្រទេស​អ៊ុយក្រែន និង​ស៊ីរី ថែម​ទាំង​រឿង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាមេរិក​ឆ្នាំ​២០១៦៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;