World Cup វគ្គ១៦ក្រុម៖ បារាំង-អាហ្សង់ទីនស៊ុតគ្នា៧គ្រាប់ តែបារាំងជាអ្នកឡើង

  • 2018-06-30 15:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅមុននេះបន្តិច ក្រុមជម្រើសជាតិបារាំង បានបំបាក់ក្រុមអាហ្សង់ទីន ដោយលទ្ធផល ៤-៣ នៅវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍ FIFA World Cup 2018 ។ ក្នុងវគ្គទី១ គ្រាប់បាល់កើតឡើង២គ្រាប់ មុនតង់ទី២ ដែលមានគ្រាប់បាល់កើតឡើងរហូតដល់៥គ្រាប់។

Pavard ស៊ុតពីចម្ងាយឲ្យបារាំង ស្មើអាហ្សង់ទីន ២-២ ត្រឹមនាទី៥៧ (រូបថត៖ Reuters)
បារាំង ជាគឺអ្នករកគ្រាប់បាល់នាំមុខ ដោយបាល់ប៉េណាល់ទី របស់ Antoine Griezmann នៅនាទី១៣ មុនខ្សែបម្រើ Angel di Maria ស៊ុតពីចម្ងាយយកគ្រាប់តាមស្មើឲ្យអាហ្សង់ទីន នៅចុងតង់ទី១។ ៣នាទីក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែតង់ទី២ អាហ្សង់ទីន ​បាន​ស៊ុតយកគ្រាប់នាំមុខវិញ បន្ទាប់ពី Messi ស៊ុតទៅបាល់ទៅប៉ះជើង​មិត្តរួមក្រុម Mercado រួចខ្ទាតចូលទីបារាំង។ ក៏ប៉ុន្តែអ្វីៗបានប្រែប្រួល ក្រោយបារាំងរកគ្រាប់តាមស្មើ នៅនាទី៥៧ ដោយខ្សែការពារ Pavard ហើយបន្តថែម២គ្រាប់ទៀតពីខ្សែប្រយុទ្ធវ័យក្មេង Mbappe នៅនាទី៦៤ និង ៦៨ ទោះបីជា​ខ្សែប្រយុទ្ធ Aguaro តែតយកគ្រាប់ទី៣ឲ្យអាហ្សង់ទីននៅនាទី​៩០+ ក៏ដោយ។

ដូច្នេះ បារាំងជាក្រុមដំបូងគេ ដែលបានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ។

Mbappe អបអរក្រោយជួយឲ្យបារាំង នាំមុខអាហ្សង់ទីនវិញ ៣-២ នៅនាទី៦៤ (រូបថត៖ Reuters)
Mbappe អបអរជាមួយមិត្តរួមក្រុម នៅពេលស៊ុតគ្រាប់ទី២ ឲ្យបារាំងនាំមុខអាហ្សង់ទីន ៤-២ (រូបថត៖ Reuters)
Messi សោកស្ដាយបន្ទាប់ពីក្រុមរបស់ខ្លួន ត្រូវបារាំងនាំមុខ (រូបថត៖ Reuters)

គូបន្ទាប់ជាការប៉ះគ្នារវាងក្រុមអ៊ុយរុយហ្គាយ ជាមួយ ព័រទុយហ្គាល់ នៅម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែកក្កដា៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;