ចិន បង្កើតកាំភ្លើងឡាស៊ែរ បានហើយ
- 2018-07-03 09:30:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន បង្កើតកាំភ្លើងឡាស៊ែរ បានហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនចិនមួយ បានបង្កើតកាំភ្លើងបាញ់កាំរស្មីឡាស៊ែរ សម្រាប់សមត្ថកិច្ចប្រើប្រាស់ ក្នុងគោលបំណងដើម្បីបង្ក្រាបក្រុមបាតុករ ដោយការបាញ់ទៅលើឲ្យឆេះសក់ ឬ បដា នៅក្នុងចម្ងាយជិត ១គីឡូម៉ែត្រ។
ក្រុមហ៊ុនខាងលើបានបន្តថា ពួកគេកំពុងស្វែងរកដៃគូ និងអាជ្ញាបណ្ណដើម្បីធ្វើការផលិតកាំភ្លើងនេះ ជាលក្ខណៈទ្រង់ទ្រាយធំ នាពេលខាងមុខ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Lockheed Martin នៅអាមេរិក ក៏ធ្លាប់បង្ហាញកាំភ្លើងឡាស៊ែរមួយប្រភេទដែលមានកម្លាំង ៦០គីឡូវ៉ាត់ ផងដែរ។ វាមានសមត្ថភាពក្នុងការប្រឆាំងនឹងកាំភ្លើងត្បាល់ និងដ្រូនធុនតូច៕