ផ្លូវដែកកំណាត់ចុងក្រោយ ពោធិ៍សាត់-ភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការហើយព្រឹកនេះ
- 2018-07-04 01:30:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវដែកកំណាត់ចុងក្រោយ ពោធិ៍សាត់-ភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការហើយព្រឹកនេះ
ចន្លោះមិនឃើញ
ផ្លូវដែកកំណាត់ចុងក្រោយ ពោធិ៍សាត់-ភ្នំពេញ ប្រវែង ១៦៦គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការហើយនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា ការតភ្ជាប់កំណាត់ផ្លូវរថភ្លើងចុងក្រោយនេះ គឺជាផ្នែកមួយនៃគម្រោងស្ដារឡើងវិញនូវផ្លូវដែកប៉ែកខាងជើងរបស់កម្ពុជា ពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវដែកចំនួន៣ ត្រូវបានដាក់ឱ្យដំណើរការរួចមកហើយ រួមមាន៖
១. ប៉ោយប៉ែត-សិរីសោភ័ណ ប្រវែង ៤៨គីឡូម៉ែត្រ ដាក់ដំណើរការនៅថ្ងៃទី៤ មេសា ២០១៨
២. សិរីសោភ័ណ-បាត់ដំបង ប្រវែង ៦៥គីឡូម៉ែត្រ ដាក់ដំណើរការនៅថ្ងៃទី២៩ មេសា ២០១៨
៣. បាត់ដំបង-ពោធិ៍សាត់ ប្រវែង ១០៧គីឡូម៉ែត្រ ដាក់ដំណើរការនៅថ្ងៃទី២៩ ឧសភា ២០១៨។