ក្រសួង​អប់រំ បង្ហាញ​មុខ​វិជ្ជាជម្រើស​សម្រាប់​ប្រឡង​បាក់ឌុបឆ្នាំ​២០១៨​នេះ​ហើយ

  • 2018-07-05 06:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យដឹង​នៅថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ​ថា វិញ្ញាសា​ប្រឡង​នៃ​មុខ​វិជ្ជា​ជម្រើស​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ គឺ ប្រវត្តិវិទ្យា (សម្រាប់​ថ្នាក់វិទ្យាសាស្រ្ត) និង​ ផែនដី និង​បរិស្ថាន​វិទ្យា (សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម)។

រដ្ឋមន្រ្តីក្រសួងអប់រំ បើកវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំ២០១៧
ដូច្នេះ​សរុប​មុខវិជ្ជា ដែលត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំនេះ រួមមាន៖

វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត

១. មុខវិជ្ជា​ជម្រើស (ប្រវត្តិវិទ្យា) រយៈពេល ៦០​នាទី ពិន្ទុ​ពី ០ ដល់ ៥០

២. ជីវវិទ្យា រយៈពេល ៩០​នាទី ពិន្ទុ​ពី ០ ដល់ ៧៥

៣. គីមី​វិទ្យា រយៈពេល ៩០​នាទី ពិន្ទុ​ពី ០ ដល់ ៧៥

៤. ភាសា​បរទេស រយៈពេល ៦០​នាទី ពិន្ទុ​ពី០ ដល់ ៥០

៥. អក្សរសាស្រ្ត​ខ្មែរ រយៈពេល ៩០​នាទី ពិន្ទុពី​០ ដល់ ៧៥

៦. រូប​វិទ្យា រយៈពេល ៩០​នាទី ពិន្ទុពី​០ ដល់ ៧៥

៧. គណិត​វិទ្យា រយៈពេល ១៥០​នាទី ពិន្ទុពី០ ដល់ ១២៥។

វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម

១. មុខវិជ្ជា​ជម្រើស (ផែនដី និង​បរិស្ថាន​វិទ្យា) រយៈពេល ៦០​នាទី ពិន្ទុពី​០ ដល់ ៥០

២. ប្រវត្តិ​វិទ្យា រយៈពេល ៩០​នាទី ពិន្ទុ​ពី០ ដល់ ៧៥

៣. ភូមិវិទ្យា រយៈពេល ៩០​នាទី ពិន្ទុពី​០ ដល់ ៧៥

៤. ភាសា​បរទេស រយៈពេល ៦០​នាទី ពិន្ទុពី​០ ដល់ ៥០

៥. គណិតវិទ្យា រយៈពេល​៩០​នាទី ពិន្ទុពី​០ ដល់​៧៥

៦. សីលធម៌-ពលរដ្ឋវិជ្ជា រយៈពេល​៩០នាទី ពិន្ទុ​ពី០ ដល់ ៧៥

៧. អក្សរសាស្រ្ត​ខ្មែរ រយៈពេល​១៥០​នាទី ពិន្ទុពី​០ ដល់ ១២៥។

សម្រាប់​មុខ​វិជ្ជា​ភាសា​បរទេស​ដែលជា​វិញ្ញាសា​តាមស្ម័គ្រ ត្រូវ​យក​ផល​សងនៃ​ពិន្ទុ​ដែល​សិស្ស​ធ្វើ​បាន ដក​នឹង ២៥៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;