PSG ចុះ​កុងត្រា​យក​អ្នកចាំទី​វ័យ៤០ឆ្នាំ​ Buffon

  • 2018-07-07 01:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បារាំង Paris St-Germain បាន​ចុះ​កុងត្រា​ជាមួយ​អតីត​អ្នកចាំទី​ក្លឹប Juventus និង​ជា​អ្នកចាំទី​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី Gianluigi Buffon ដោយ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់ពី​អ្នកចាំទី​វ័យ​៤០ឆ្នាំ​រូបនេះ​ចប់​កុងត្រា​ជាមួយ Juventus នា​ចុង​រដូវកាល​២០១៧-១៨ កន្លង​ទៅ។

Buffon ពាក់អាវរបស់ PSG ក្រោយចុះកុងត្រារយៈពេល ១ឆ្នាំ
Buffon បាន​បញ្ចប់​អាជីព​នៅ​ក្លឹប​សេះ​បង្កង់ ​បន្ទាប់ពី​ប្រកប​អាជីព​រយៈ​ពេល ១៧​ឆ្នាំ ដោយ​លេង​បាន ៦៥៦​លើក និង​បាន​ផ្លាស់​ទៅ​ទ្រនំ​ថ្មី​នៅ​បារាំង ពោល​គឺ PSG​ ។

សេចក្ដី​រាយការណ៍​បាន​ឲ្យដឹង​ថា Buffon ដែល​ជួយ Juventus លើក​ពាន​រង្វាន់​លីគ​កំពូល​អ៊ីតាលី ៩លើក បាន​ចុះ​កុងត្រា​រយៈ​ពេល ១​ឆ្នាំ​ជាមួយ PSG ក្រោម​លក្ខខណ្ឌ​អាច​បន្ត​កុងត្រា​រយៈ​ពេល ១២ខែ​ទៀត​។

យ៉ាងណា​ក៏​ដោយ Buffon ត្រូវ​ប្រជែង​ជាមួយ​អ្នកចាំទី Alphonse Areola ដើម្បី​ក្លាយជា​អ្នកចាំទី​ជម្រើស​ទី១ ក្រោម​ក្រសែ​ភ្នែក​របស់​លោក Thomas Tuchel គ្រូ​បង្វឹក​ក្លឹប PSG ដែល​ទើបតែ​ត្រូវ​បាន​តែងតាំង​ថ្មី​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;