ឡាវ ចែករំលែកពីគម្រោងផ្កាយរណប ដល់តំណាងកម្ពុជា និង៣ប្រទេសទៀត
- 2018-07-07 04:14:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាវ ចែករំលែកពីគម្រោងផ្កាយរណប ដល់តំណាងកម្ពុជា និង៣ប្រទេសទៀត
ចន្លោះមិនឃើញ
តំណាងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសចំនួន៣ រួមមានកម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំង ឡាវ និងចិន បានអញ្ជើញទៅធ្វើទស្សនកិច្ចគម្រោង ផ្កាយរណបរបស់ប្រទេសឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ បន្ទាប់ពីកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយមេគង្គ-ឡានឆាង ដែលបានប្រារព្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចំនួន២ថ្ងៃរួចមក។ នេះជាការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
តាមរយៈគម្រោងនេះ រដ្ឋាភិបាលឡាវបានធ្វើប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងប្រទេសឡាវ និងប្រទេសដទៃទៀតនៅតំបន់អាស៊ាន ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចឡាវ បង្កើនជីវភាពរស់នៅរបស់ប្រជាជន និងកិច្ចអភិវឌ្ឍន៍ឧស្សាហកម្ម នៅក្នុងតំបន់មេគង្គ-ឡានឆាង។
លោក Keolavanh Oudtavong អនុប្រធាននាយកដ្ឋានបច្ចេកទេសនៃក្រុមហ៊ុន LAOSAT បានលើកឡើងថា គម្រោងផ្កាយរណបនេះផ្តល់សេវាកម្មធំៗចំនួន ២ គឺសេវាគមនាគមន៍ ដែលបានផ្តល់សេវាគមនាគមន៍ដល់ទីភ្នាក់ងាររដ្ឋាភិបាលឡាវ ដូចជាទីភ្នាក់ងារគ្រប់គ្រង អាកាសចរណ៍ឡាវ ក្រសួងសន្តិសុខសាធារណៈ គម្រោងសាងសង់ផ្លូវរថភ្លើងឡាវ-ចិន ប្រតិបត្តិករគមនាគមន៍ និងសេវាផ្សព្វផ្សាយតាមទូរទស្សន៍ដែលផ្តល់នូវសេវាទូរទស្សន៍ចំនួន ១៣០ប៉ុស្តិ៍ និងមានចំនួន ៩ភាសា ដែលទទួលបានសិទ្ធិពីប្រទេសឡាវ ចិន ថៃ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម និងអង់គ្លេស។
លោកបានបន្ថែមថា បច្ចុប្បន្ននេះ សេវាផ្សព្វផ្សាយទូរទស្សន៍បានគ្រប់ដណ្ដប់ទៅលើប្រជាសាស្រ្តចំនួន ៦២៧លាននាក់នៅជុំវិញតំបន់មេគង្គ-ឡានឆាង៕