គ្រឿងអលង្ការថ្លៃបំផុតរបស់តារាល្បីៗនៅលើពិភពលោកទាំង១០រូប
- 2018-07-08 07:12:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿងអលង្ការថ្លៃបំផុតរបស់តារាល្បីៗនៅលើពិភពលោកទាំង១០រូប
ចន្លោះមិនឃើញ
"ខ្លីៗ" សូមបង្ហាញជូនគ្រឿងអលង្ការទាំង១០របស់តារាល្បីៗ ដែលមានតម្លៃថ្លៃបំផុត ដូចខាងក្រោមនេះ៖
១. ខ្សែកតម្លៃ ៨លានដុល្លាររបស់ Victoria Beckham
ខ្សែ ក នេះជាកាដូថ្ងៃបុណ្យសង្សារពីស្វាមីរបស់នាង David Beckham ម៉ាក Bulgari ដែលមានតម្លៃដល់ទៅ ៨លានដុល្លារឯណោះ។
២. ចិញ្ចៀនភ្ជាប់ពាក្យ Kim Kardashian តម្លៃប្រហែល ៨លានដុល្លារ
តារារ៉េប Kayne West បានសុំ Kim រៀបការដោយចិញ្ចៀនភ្ជាប់ពាក្យនេះ ដែលជាចិញ្ចៀនពេជ្រទំហំ១៥ការាត់ និងរចនាដោយអ្នកជំនាញគ្រឿងអលង្ការ Lorraine Schwartz។
៣. ចិញ្ចៀនភ្ជាប់ពាក្យរបស់ Beyonce តម្លៃ ៥លានដុល្លារ
ស្វាមីរបស់នាងតារាហ៊ីបហប Jay Z បានបំពាក់ចិញ្ចៀនពេជ្រទំហំ ១៨ការាត់ទៅឲ្យភរិយាខ្លួន Beyonce ក្នុងតម្លៃខ្ទង់៥លានដុល្លារ។
៤. ចិញ្ចៀនភ្ជាប់ពាក្យរបស់ Paris Hilton តម្លៃ ៤,៧លានដុល្លារ
ពេលលោក Paris Latsis សុំ Paris Hilton រៀបការកាលពីឆ្នាំ ២០០៥ លោកបានប្រគល់ចិញ្ចៀនពេជ្រទំហំ ២៤ការាត់ទៅនាងដែលមានតម្លៃ ៤,៧លានដុល្លារ។
៥. អំណោយថ្ងៃបង្កើតកូនរបស់ Jennifer Lopez តម្លៃ ២,៨លានដុល្លារ
កាលពីឆ្នាំ ២០០៨ នាងបានសម្រាលកូនភ្លោះ Max និង Emme។ ពេលនោះស្វាមីពីមុន តារាចម្រៀង Marc Anthony បានផ្ដល់អំណោយថ្ងៃបង្កើតកូនចំនួន២គឺ ខ្សែកតម្លៃ ៣០ម៉ឹនដុល្លារ និងក្រវិលមួយគូតម្លៃ ២,៥លានដុល្លារ។
៦. ខ្សែករបស់ Sean Kingston តម្លៃ ៥០ម៉ឺនដុល្លារ
មិនដឹងពីហេតុផលច្បាស់លាស់ តារាចម្រៀងម្ចាស់បទ "Beautiful Girls” បានទិញខ្សែករាងដូចប្រអប់ប្រដាប់ផាត់ពណ៌មានតម្លៃដល់ទៅ ៥០ម៉ឺនដុល្លារ។ ជាអកុសលខ្សែកនេះបានបាត់ដោយសារតែប្អូនស្រីរបស់លោក។
៧. នាឡិការបស់តារាចម្រៀង Seal តម្លៃ ៤៧ម៉ឺន៥ពាន់ដុល្លារ
នាឡិកាតម្លៃជាង៤០ម៉ឺនដុល្លារនេះ គឺម៉ាក Richard Mille Rmo8។
៨. ចិញ្ចៀនពេជ្ររបស់អ្នកច្នៃម៉ូដ Rachel Zoe តម្លៃ ៣០ម៉ឺនដុល្លារ
នៅពេល Rachel Zoe សម្រាលកូនប្រុស Skyler ស្វាមីរបស់នាងបានទិញចិញ្ចៀនពេជ្រទំហំ១០ការាត់ជូននាង តម្លៃខ្ទង់៣០ម៉ឺនដុល្លារ។
៩. នាឡិការបស់ Usher តម្លៃ ២៥ម៉ឺនដុល្លារ
តារាចម្រៀងចង្វាក់ R&B រូបនេះបានច្នៃនាឡិកាម៉ាក Tiret ដោយដាក់មុខខ្លួនក្នុងតម្លៃ ២៥ម៉ឺនដុល្លារ។ ១០. ធ្មេញពេជ្ររបស់ Lil Wayne តម្លៃ ១៥ម៉ឺនដុល្លារ
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Lil Wayne ដាប់ធ្មេញពេជ្រក្នុងមាត់តែម្ដងក្នុងតម្លៃជាង ១៥ម៉ឺនដុល្លារ៕
រូបថត៖ វិបសាយ Lavalier