អ្នកនិពន្ធវ័យក្មេង ៥រូប រៀបចំវេទិកា ជួយពង្រឹងសន្ទុះនៃការតែងនិពន្ធ

  • 2018-07-10 08:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធវ័យក្មេង ដែលមានស្នាដៃនិពន្ធប្រលោមលោក ចំនួន ៥រូប នឹងបង្ហាញវត្តមានក្នុងកម្មវិធី «កម្លាំងបណ្ដាលចិត្តអ្នកនិពន្ធ» ដែលរៀបចំដោយ ឥន្រ្តិយហ្វីម របស់លោក សុខ ចាន់ផល ថ្ងៃសៅរ៍ទី ១៤ ខែ កក្កដា ឆ្នាំ២០១៨។

អ្នកនិពន្ធ​ទាំង​ ៥រូប​នោះ រួមមាន លោក សុខ ចាន់ផល កញ្ញា គឹម ឌីណា លោក យូ សុភា លោក សួង ម៉ាក់ និងកញ្ញា សែត ហត្ថា ហៅ កូនចាបមាស។

អ្នកនិពន្ធ​ទាំង ៥ ដែល​នឹង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី «កម្លាំងបណ្ដាលចិត្តអ្នកនិពន្ធ»

កម្មវីធីនេះរៀបចំឡើងដើម្បីបង្កើតជាឱកាស ឲ្យ​អ្នកនិពន្ធបានជួបជាមួយអ្នកគាំទ្រ និងលើកស្ទួយការអាន ពិសេសក៏ជួយពង្រឹងសន្ទុះនៃការតែងនិពន្ធបន្ថែមទៀត ដោយលើកទឹកចិត្តដល់មនុស្សជំនាន់ក្រោយ ពិសេសយុវវ័យ។ នេះបើតាមការលើកឡើងរបស់លោកសុខ ចាន់ផល។

លោក សុខ ចន្ទផល ក៏បានលើកឡើងពីគោលបំណងនៃកម្មវិធីលម្អិតទៀតថា ទី១ ស្ដាប់ពីប្រវត្តិដំណើរដើមទងនៃស្នាដៃនីមួយៗ ទី២ រឿងរ៉ាវស៊ីជម្រៅដែលកប់នៅក្នុងស្នាដៃទាំងនោះ ទី៣ ជួបមនុស្សពិតដែលជាតួអង្គនៅក្នុងសាច់រឿង ទី៤ អ្វីដែលបណ្ដាលឱ្យពួកគេក្លាយជាអ្នកនិពន្ធ និងទី៥ ការផលិតភាពយន្តពីរឿងប្រលោមលោក។

ចំណែកកញ្ញា គឹម ឌីណា ម្ចាស់ប្រលោមលោក រឿង «ប្រពន្ធខ្ញុំអាយុ ១៨ឆ្នាំ» បាន​ប្រាប់​ឱ្យដឹងដែរថា៖ «នេះជាឱកាសល្អសម្រាប់អ្នកនិពន្ធបានបកស្រាយពីការតែងនិពន្ធរបស់ខ្លួន ហើយក៏មានឱកាសស្វែងយល់ពីអារម្មណ៍របស់អ្នកអានរបស់ខ្លួនដែរ»។

តំណាងអ្នកនិពន្ធទាំង ៥ រូបក្នុងកម្មវិធីនេះ លោក សុខ ចាន់ផល សង្ឃឹមថានឹងមានការចូលរួមច្រើនពីយុវវ័យ ពិសេសលោកលើកទឹកចិត្តសម្រាប់អ្នកដែលចង់ស្វែងយល់ពីការតែងនិពន្ធ ព្រោះនេះជាផ្លូវសម្រាប់អ្នកមាននិស្ស័យ អ្នកត្រូវចេះចាប់យកមកប្រើការ និងបន្តក្តីស្រមៃរបស់ខ្លួន៕

ប្រភព៖ Sabay News អត្ថបទ៖ Sunny

អត្ថបទពេញនិយម
;