ទីបំផុត ក្មេងៗ​ទាំង ១៣នាក់​ ត្រូវ​បាន​រំដោះ​ចេញ​ពី​ល្អាង​ហើយ!

  • 2018-07-10 12:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​យុវជន ចំនួន១២នាក់ រួមជាមួយ​គ្រូ​ជំនួយ​ម្នាក់​របស់​ពួកគេ ត្រូវ​បាន​ក្រុម​ជួយ​សង្រ្គោះ រំដោះ​ចេញ​ពី​ល្អាង​ថាមហ្លួង​ទាំងអស់​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី១០ ខែកក្កដានេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមកង​ទ័ព​ជើងទឹក​ថៃ។

ក្រុម​ជួយ​សង្រ្គោះ បាន​បញ្ជាក់ថា ពួកគេទាំង ១៣ ត្រូវ​បាន​យក​ចេញ​ដោយ​សុវត្ថិភាព​ទាំង​អស់​គ្នា។

សូមបញ្ជាក់ថា ក្មេងៗ ៤នាក់​ចុងក្រោយ រួម​ទាំង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ ត្រូវ​បាន​រំដោះ​ចេញ​ពី​ល្អាង​ថាមហ្លួង នៅ​ល្ងាច​ថ្ងៃ​ទី១០ ខែកក្កដានេះ ខណៈ​ក្មេងៗ ៤នាក់ ត្រូវ​បាន​យកចេញ​កាលពីថ្ងៃ​ទី៨ កក្កដា និង​ ៤នាក់​ទៀត យកចេញ​កាលពីថ្ងៃ​ទី៩ កក្កដា ២០១៨។

ព័ត៌មាន​លម្អិត​បន្ថែម នឹង​ផ្សាយ​ជូន​បន្តទៀត៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;