លោក ពូទីន ផ្ដល់​កាដូ​មួយ​ដល់​អ្នកគាំទ្រ​បរទេស​

  • 2018-07-16 02:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌឺមៀ ពូទីន បាន​ធ្វើការ​អរគុណ​ចំពោះ​កីឡាករ និង​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ FIFA World Cup 2018។ លើស​ពី​នេះ លោក​បាន​សម្រេច​ឲ្យ​ជន​បរទេស​ទាំងអស់​ដែល​មាន​កាត​សម្គាល់​អ្នកគាំទ្រ​ អាច​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​បាន​ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ​ឡើយ។ ការ​សម្រេច​នេះ នឹង​ចាប់​អនុវត្ត​ពី​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៨។

លោក ពូទីន និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev (រូបថត៖ theconversation.com)
លោក ពូទីន បាន​មាន​ប្រសាសន៍​ទៅកាន់​អ្នក​សារព័ត៌មាន អំពី​ភាព​ល្អ​ប្រសើរ ​ដែល​មិន​មាន​អំពើ​ហិង្សា​ផ្សេងៗ​បាន​កើតឡើង​អំឡុង​ព្រឹត្តិការណ៍​ខាងលើ​នោះ​ទេ​។ លោក​បញ្ជាក់​ថា ការ​អនុញ្ញាត​ឲ្យ​ជន​បរទេស​ចូល​ទៅ​កាន់​ប្រទេស​រុស្ស៊ី គឺ​សម្រាប់​ជន​បរទេស​ដែល​មាន​កាត​អ្នកគាំទ្រ ដែល​ត្រូវ​បាន​ផ្ដល់​ជូន​នៅ​ពេល​ទិញ​សំបុត្រ​ទស្សនា World Cup កន្លង​ទៅ។

សូម​ជម្រាប​ថា បារាំង​បាន​ក្លាយជា​ជើងឯក World Cup 2018 បន្ទាប់ពី​យក​ឈ្នះ​ក្រូអាត ដោយ​លទ្ធផល ៤-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​កីឡដ្ឋាន Luzhniki ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​យប់មិញ​៕

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;