ជួប​លោក ពូទីន ភ្លាម! លោក ដូណាល់ ត្រាំ សរសើរ​ថា រុស្ស៊ី ធ្វើបាន​យ៉ាងល្អ​នៅ World Cup

  • 2018-07-16 13:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​កំពូល​ជាមួយ​លោក​ប្រធានាធិបតី​រុស្សី វ្លាឌីមៀ ពូទីន នៅក្រុង Helsinki ប្រទេស​ហ្វាំងឡង់​នាថ្ងៃ​ទី១៦កក្កដា​នេះ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សរសើរ​ថា រុស្ស៊ី ធ្វើបាន​យ៉ាងល្អ​ទាំងការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ និង​ការ​ប្រកួត World Cup 2018 ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។

លោក​ ដូណាល់ ត្រាំ បាន​និយាយ​យ៉ាងដូច្នេះ​ទៅកាន់​លោក ពូទីន ថា៖ «ដំបូង​បំផុត ខ្ញុំសូម​អបអរសាទរ​លោក​ប្រធានាធិបតី ចំពោះ​ព្រឹត្តិការណ៍​ World Cup ដ៏​អស្ចារ្យ១។ ក្រុម​របស់​លោក ក៏ធ្វើ​បាន​យ៉ាងល្អ​ផងដែរ»។

លោក ដូណាល់ ត្រាំ ក្នុងជំនួបជាមួយលោក ពូទីន នៅក្រុង Helsinki នាថ្ងៃទី១៦កក្កដា ២០១៨។ រូបថត៖ Reuters
សូម​បញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍ World Cup 2018 នេះ រុស្ស៊ី បាន​ឈាន​ដល់​វគ្គ ៨ក្រុម​ចុងក្រោយ​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្រ្ត ដោយ​បាន​ទម្លាក់​ក្រុម​អេស្ប៉ាញ នៅវគ្គ​១៦ក្រុម​ចុងក្រោយ តាមរយៈ​ការ​ទាត់បាល់​កាត់​សេចក្តី ១១​ម៉ែត្រ។ ប៉ុន្តែ​នៅវគ្គ៨​ក្រុម រុស្ស៊ី បាន​ប្រកួត​ចាញ់ ក្រូអាត ដោយ​បាល់​កាត់​សេចក្តី១១ម៉ែត្រ​ផងដែរ។

គួរកត់​សម្គាល់​ដែរថា ក្រោយ​បញ្ចប់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2018 លោក ដូណាល់ ត្រាំ ក៏បាន​បង្ហោះ​នៅលើ​បណ្តាញ Twitter របស់​លោក​ភ្លាមៗ​ផងដែរ ដោយ​អបអរ​ក្រុម​បារាំង ដែលឈ្នះ​ជើងឯក និងបាន​អបអរ​លោក ពូទីន និង​រុស្ស៊ី ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;