Ronaldo បង្ហើរ​សារ​ជា​លើក​ដំបូង​ទៅ​ឲ្យ Messi ក្រោយ​ចូល​លេង​នៅ Juventus

  • 2018-07-17 02:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​សន្និសីទ​ជា​លើក​ដំបូង​តាំង​នាម​ជា​កីឡាករ​ក្លឹប Juventus អតីត​ខ្សែ​ប្រយុទ្ធ Real Madrid បាន​បញ្ជាក់​ថា ខ្លួន​មិន​ធ្លាប់​ចាត់​ទុក Lionel Messi ជា​គូ​ប្រជែង​នោះ​ឡើយ។

Cristiano Ronaldo ប្រាប់​ថា នៅ​ក្នុង​លីគ La Liga ពេល​នៅ​លេង​ឲ្យ Real Madrid ការ​ប្រកួត​ជាមួយ​នឹង Messi គឺ​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ជា​បទ​ពិសោធន៍​ដ៏​ល្អ តែ​វា​មិន​មែន​ជា​ការ​ប្រកួត​ក្នុង​នាម​ជា​សត្រូវ​នឹង​គ្នា​​នោះ​ទេ។ Ronaldo និយាយ​ថា៖ "នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​កីឡា ក្លឹប Manchester United និង​ក្លឹប Real Madrid។ ឯ​គាត់ (Messi) ធ្វើ​វា​សម្រាប់​ក្លឹប Barcelona របស់​គាត់"។

គួរ​បញ្ជាក់​ថា Ronaldo និង Messi ត្រូវ​គេ​ចាត់​ទុក​ជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក ក្នុង​រយៈពេល​១​ទសវត្ស​ចុង​ក្រោយ​នេះ ដែល​ការ​ប្រកួត​រវាង Real Madrid និង Barcelona នៅ​លីគ La Liga ម្ដងៗ រមែង​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ។ Ronaldo បាន​ចាក​ចេញ​ពី Manchester United ទៅ​កាន់​ក្លឹប Real Madrid នៅ​ឆ្នាំ​២០០៩ មុន​សម្រេច​ផ្ទេរ​ទៅ Juventus កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​ក្នុង​តម្លៃ​ខ្លួន ១៤០​លាន​ដុល្លារ និង​ទទួល​កម្លាំង​ពលកម្ម​ជាង ៦៦​ម៉ឺន​ដុល្លារ​ក្នុង​១​សប្ដាហ៍។ ចំណែក Messi បាន​ចូល​លេង​ឲ្យ​ក្លឹប Barcelona ចាប់​តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ដោយ​ពុំ​ទាន់​បាន​ចាកចេញ​ទៅ​កាន់​ក្លឹប​ផ្សេង​ណា​ឡើយ៕

ប្រភព៖ Metro ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;