ជនជាតិចិន​ ២ក្រុម បាញ់ប្រហារគ្នា​នៅ​ក្រុង​ព្រះសីហនុ របួស ៤នាក់

  • 2018-07-17 03:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជនជាតិចិនពីរក្រុម បានបើកការ​បាញ់ប្រហារគ្នា នៅក្នុង​ហាង​​លក់អាហារចិនមួយកន្លែង នៅ​ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​មនុស្ស ៤នាក់ រងរបួស។ ហេតុការណ៍​បាញ់​ប្រហារ​គ្នា​នេះ កើត​ឡើង​​កាលពី​យប់មិញនេះ (១៦ កក្កដា) វេលាម៉ោង​ប្រមាណ ៨យប់។

អ្នកទេសចរ​ ជា​ជនជាតិ​ចិន ទាំង ៤នាក់​ ដែល​រង​របួស កំពុង​សម្រាក​ព្យាបាល​​​នៅ​គ្លីនិក​សេតេ។ ពួកគេ​ទាំង៤ នាក់ មាន​ឈ្មោះ​ដូច​ខាងក្រោម៖

  • Zhang kun ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវ ២គ្រាប់ត្រង់ភ្លៅខាងស្តាំ

  • Yang huaihua ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវ ១គ្រាប់ ត្រង់ជង្គង់ខាងស្តាំ និងបែកចុងម្រាមខាងស្តាំ

  • Yang junqing ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវ ៣គ្រាប់ ត្រង់ភ្លៅឆ្វេង ១គ្រាប់ កំភួនជើងឆ្វេង ១គ្រាប់ និង ភ្លៅស្តាំ ១គ្រាប់

  • Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវ ២គ្រាប់ ត្រង់ភ្លៅស្តាំ ទាំង២

ចំណែក ក្រុមខ្មាន់កាំភ្លើង​ជាជនជាតិចិន​ដូចគ្នា បាន​ជិះ​ម៉ូតូ​គេច​ខ្លួនបាត់។ ​ករណីនេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​​ស្រាវជ្រាវ​រក​ចាប់ខ្លួន​​ជន​បង្ក យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

ជនជាតិ​ចិន​ដែល​រង​របួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ (រូបភាពហ្វេសប៊ុកលោក Huy Bunleng)

អត្ថបទ៖ សោភា

អត្ថបទថ្មី
;