ក្រសួង​មហាផ្ទៃ ធ្វើ​ពិធី​ប្រគល់​ម៉ូតូ​ជាង​១ពាន់​គ្រឿង ឱ្យ​ប៉ុស្តិ៍​នគរបាល​ទូទាំង​ប្រទេស

  • 2018-07-18 03:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូ​ចំនួន ១​៦៤៦​គ្រឿង ត្រូវបាន​ផ្តល់​ជូន​គ្រប់​បណ្តា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់​ នៅ​ទូទាំង​ប្រទេស ដើម្បី​យកទៅ​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​បម្រើ​ការងារ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន។ ពិធី​ប្រគល់​នេះ ធ្វើឡើង​នៅព្រឹក​ថ្ងៃទី​១៨ ខែ​កក្កដា​នេះ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ក្រសួង​មហាផ្ទៃ។

ខាងក្រោម​នេះ គឺ​ជា​រូបភាព​នៃ​ម៉ូតូ​ដែល​ត្រូវ​ប្រគល់​ឱ្យ​ប៉ុស្តិ៍​នគរបាល​ទូទាំង​ប្រទេស

សម្តេច ស ខេង ប្រគល់សោម៉ូតូតំណាង ឱ្យលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ២០១៨

អត្ថបទ៖ សោភា

អត្ថបទថ្មី
;