មេបក្ស ៦ មិនឈរជាតំណាងរាស្រ្ដ ខណៈមេបក្ស ១៤ ផ្សេងទៀត ឈរនៅ ៨មណ្ឌលផ្សេងគ្នា
- 2018-07-18 04:34:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេបក្ស ៦ មិនឈរជាតំណាងរាស្រ្ដ ខណៈមេបក្ស ១៤ ផ្សេងទៀត ឈរនៅ ៨មណ្ឌលផ្សេងគ្នា
ចន្លោះមិនឃើញ
យោងតាមបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយទាំង ២០ ដែលចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហាញថា ប្រធានគណបក្សចំនួន ៦ មិនបានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដនោះទ។
ប្រធានគណបក្សទាំង ៦ រួមមាន៖
លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
លោក ប្លាង សីន ប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពជា
ចំណែកប្រធានគណបក្ស ១៤ ផ្សេងទៀត បានឈរឈ្មោះនៅមណ្ឌលចំនួន ៨ ផ្សេងគ្នា គឺមណ្ឌលរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ។
លោកញឹក ប៊ុនឆៃ បានឈរឈ្មោះនៅមណ្ឌលខេត្តបន្ទាយមានជ័យ លេខរៀងទី១
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរឈ្មោះនៅ មណ្ឌលខេត្តកំពង់ស្ពឺ លេខរៀងទី១
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ឈរឈ្មោះនៅ មណ្ឌលខេត្តត្បូងឃ្មុំ លេខរៀងទី១
លោក គង់ ម៉ូលីកា ប្រធានគណបក្សឆន្ទៈខ្មែរ ឈរឈ្មោះនៅមណ្ឌល រាជធានីភ្នំពេញ លេខរៀងទី១
លោក ហួន រាជ ចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឈរឈ្មោះនៅ មណ្ឌលខេត្តកណ្ដាល លេខរៀងទី១
លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ ឈរឈ្មោះនៅ មណ្ឌលខេត្តតាកែវ លេខរៀងទី១
លោក នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី ឈរឈ្មោះនៅ មណ្ឌលរាជធានីភ្នំពេញ លេខរៀងទី១
លោក ច័ន្ទ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង ឈរឈ្មោះនៅ មណ្ឌលខេត្តព្រៃវែង លេខរៀងទី១
លោក ស៊ិន សុភាព ប្រធានគណបក្ស រស្មីខេមរា ឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ស្ពឺ លេខរៀងទី១