គយ បង្ហាញ​ពី​ចំណូល​ពន្ធ​សរុប ដែល​ប្រមូល​បាន​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៨

  • 2018-07-18 08:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​ពន្ធ​សរុប​បាន​ចំនួន​ប្រមាណ ៤​ពាន់​ប៊ី​លាន​រៀល ឬ​ស្មើ​នឹង​ជាង ៩៨០​លាន​ដុល្លារ សម្រាប់​រយៈពេល​៦​ខែ ដើម​ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨។

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចំណូល​ពន្ធ​នៅ​ឆមាស​ទី​១ មាន​កំណើន​ប្រហែល ២៧,៨% ដោយ​ក្នុង​នោះ​ចំណូល​បាន​ពី​យានយន្ត​កើន​ឡើង ៤០,៥% ប្រេង​និង​ថាមពល ១០,៥% គ្រឿង​សំណង់ ២៦,៦% និង​មុខ​ទំនិញ​ចម្រុះ ២៧%។ លោក គុណ ញឹម បញ្ជាក់​ថា ចំណូល​ពន្ធ​កើន​ឡើង ក្នុង​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​នេះ ដោយសារ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ​ល្អ ដែល​នាំ​ឲ្យ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ ផលិតកម្ម សេវាកម្ម និង​ការ​ប្រើប្រាស់​ជា​ទូទៅ​មាន​ការ​កើន​ឡើង​ខ្ពស់។ កត្តា​ទាំង​នេះ បាន​រុញច្រាន​ឲ្យ​មាន​ការ​នាំ​ចូល​មុខ​ទំនិញ​ផ្សេងៗ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក៕

ប្រភព៖ AKP ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;