វៀតណាម នឹងបង្ហាញរថយន្តផលិតក្នុងស្រុកលើកដំបូង ក្នុងពិព័រណ៍លោកខាងលិច
- 2018-07-21 04:20:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម នឹងបង្ហាញរថយន្តផលិតក្នុងស្រុកលើកដំបូង ក្នុងពិព័រណ៍លោកខាងលិច
ចន្លោះមិនឃើញ
ក្រុមហ៊ុនផ្នែកផលិតរថយន្តរបស់វៀតណាម VinFast ដែលស្ថិតក្រោមក្រុមហ៊ុន Vingroup នឹងបង្ហាញរថយន្តផលិតលើកដំបូងរបស់ខ្លួន ចំនួន ២ម៉ូដែល នៅក្នុងពិធីពិព័រណ៍យានយន្ត Paris Motor Show ក្រុងប៉ារីស ប្រទេសបារាំង នាខែតុលា ឆ្នាំ២០១៨នេះ។
VinFast បានផលិតរថយន្ត ២ម៉ូដែល ដែលចែកជា ២ប្រភេទ គឹ ប្រភេទ Sedan និង SUV ។
VinFast គ្រោងដាក់លក់រថយន្តទាំងពីរម៉ូដែលជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩។ ក្រុមហ៊ុន នឹងបញ្ចេញលក់នៅក្នុងទីផ្សារវៀតណាម មុននឹងបន្តនាំចេញទៅក្រៅប្រទេស។
សូមបញ្ជាក់ថា VinFast មានរោងចក្រ ៣៣៥ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេស Cat Hai ក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាម។ គ្រប់គ្រងដោយជនជាតិវៀតណាម VinFast ជាសមាជិករបស់ Vingroup ដែលជាក្រុមហ៊ុនឯកជនធំបំផុតនៅវៀតណាម។ ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ Vingroup បានដំណើរការជំនួញជាច្រើន ដូចជា អចលនទ្រព្យ ដំណើរកម្សាន្ត ការអប់រំ សុខភាព កសិកម្ម ការចែកចាយលក់បន្ត និងឧស្សាហកម្ម៕