បច្ចុប្បន្ន​ ចំណត​រថយន្ត​ក្រុង​ដែល​មាន​ដំបូល មាន​ចំនួន​ប៉ុន្មាន​ហើយ​?

  • 2018-07-21 09:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង (City BUS) នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កក្កដា​នេះ​បាន​ឲ្យដឹង​ថា ​បច្ចុប្បន្ន​ជម្រក​រង់​ចាំ​រថយន្ត​ក្រុង (Bus Shelter) ឬ​ចំណត​ដែល​មាន​ដំបូល មានចំនួន ១៤៥ ទីតាំង​ហើយ ​ក្នុង​ចំណោម ១៧១ទីតាំង។

សិស្សានុសិស្ស កំពុងរង់ចាំរថយន្តក្រុង
ការ​សាងសង់​ជម្រក​រង់ចាំ​រថយន្ត​ក្រុង​នេះ មាន​ការ​សហការ​គ្នា​រវាង City BUS ជាមួយ​ក្រុមហ៊ុន Space Media ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​និស្សិត ​ក្នុង​ការ​រង់ចាំ ជាពិសេស​នៅ​​ពេល​ភ្លៀង​ធ្លាក់​។

City BUS ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ ចូល​រួម​ថែរក្សា​អនាម័យ សោភ័ណភាព និង​សណ្ដាប់ធ្នាប់​តាម​ចំណត​រង់​ចាំ​នីមួយៗ​ផង​ដែរ​៕

រថយន្តក្រុងដែលជាអំណោយរបស់​រដ្ឋាភិបាលជប៉ុន

រូបថត៖ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង

អត្ថទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;