ប្រមុខ​ការទូត​អាមេរិក ប្រៀប​មេដឹកនាំ​អ៊ីរ៉ង់​ដូច​ម៉ាហ្វីយ៉ា

  • 2018-07-23 02:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក កាលពី​ថ្ងៃ​ទី២២ ខែ​កក្កដា ២០១៨ ម្សិលមិញ បាន​បញ្ជាក់​ថា អ៊ីរ៉ង់​កំពុង​ត្រូវ​បាន​ដឹកនាំ​ដោយ​អ្វី​ដែល​ប្រៀប​ដូច​ក្រុម​ម៉ាហ្វីយ៉ា ជាង​រដ្ឋាភិបាល​មួយ។

លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក (រូបភាព៖ Reuters)

ការ​លើកឡើង​របស់​ប្រមុខ​ការបរទេស​អាមេរិក បាន​ធ្វើឡើង​នៅ​រដ្ឋ California មុខ​ពលរដ្ឋ​អ៊ីរ៉ង់-អាមេរិក​ជាច្រើន។ លោក​ថា ពលរដ្ឋ​អ៊ីរ៉ង់​ត្រូវតែ​កំណត់​គោលដៅ​ប្រទេស​របស់​ខ្លួន ហើយ​ក្រុង​វ៉ាស៊ីនតោន​នឹង​គាំទ្រ​សំឡេង​របស់​ពលរដ្ឋ​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ជា​យូរ​មក​ហើយ។

ជាង​នេះ​ទៅ​ទៀត លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​អាមេរិក​បាន​កំពុង​បើក​ដំណើរការ​ទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ជា​ភាសា Farsi ផ្ដល់​ជូន​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ ទាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​ជុំវិញ​ពិភពលោក៕

លោក Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង៉

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;