ក្រុម​សិល្បករ និង​សប្បុរសជន​យក​អំណោយ​​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​​កំពង់ស្ពឺ

  • 2018-07-24 03:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ករុណា ពេជ្រ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន ជាមួយ​ក្រុម​សិល្បករ និង​សប្បុរស​ជន​ក្នុង និង​ក្រៅ​ប្រទេស បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ មួយ​ចំនួន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ក្រុង​ច្បារមន និង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ។

លោក ករុណា ពេជ្រ បានចែកគ្រឿងឧបភោគ បរិភោគ ជូនដល់ពលរដ្ឋដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ក្រុង​ច្បារមន និង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ (រូបថត៖ ផ្ដល់ឲ្យ)

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ភូមិ​រំលូង សង្កាត់​កណ្ដោល​ដុំ ក្រុង​ច្បារ​មន មាន​ចំនួន ១៩៧​គ្រួសារ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រួច មាន​ចំនួន ១៤៨​គ្រួសារ​។ ដោយឡែក​នៅ​ភូមិ​តាំងស្យា ស្រុក​ភ្នំស្រួច ប្រជាពលរដ្ឋ​រងគ្រោះ​មាន​ចំនួន ១៤៨​គ្រួសារ។

អំណោយ​ដែល​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រួមមានៈ អង្ករ​២0គីឡូ, មី​១កេស, ទឹក​ត្រី​១យួរ, ឃីត​១កញ្ចប់ និង​ថវិកា​ចំនួន​២ម៉ឺន​រៀល ក្នុង​មួយ​គ្រួសារ។

លោក ​ឌី ណន ចៅ​សង្កាត់​កណ្ដោល​ដុំ បាន​បញ្ជាក់​ថា នៅ​ក្នុង​សង្កាត់​កណ្ដោល​ដុំ មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់ ចំនួន​៥ភូមិ និង​ផ្លូវ​មួយ​ចំនួន​ត្រូវ​ដាច់​និង​មាន​ផ្ទះ​មួយ​ចំនួន​រលំ។ ជាមួយគ្នា​នោះដែរ​ លោក​ចៅ​សង្កាត់​ សុំឲ្យ​មាន​ការ​ជួយ​សង់​ផ្លូវ​ដែល​ដាច់ និង​ផ្តល់​ពូជស្រូវ​សម្រាប់​បង្ក​បង្កើន​ផល​៕

សិល្បករមួយចំនួនទៀត បានចែកអំណោយជូនដល់ពលរដ្ឋ (រូបថត៖ ផ្ដល់ឲ្យ)

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;