បាត់ខ្លួនរាប់រយនាក់ ដោយសារបាក់​ទំនប់​វារី​អគ្គិសនី​នៅ​ឡាវ

  • 2018-07-24 08:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​រាប់​រយ​នាក់កំពុង​បាត់​ខ្លួន ហើយមនុស្សមួយចំនួនទៀត ប្រហែលជាបានស្លាប់ ក្រោយ​ពី​មាន​ការ​បាក់​ទំនប់​វារីអគ្គិសនី Xepian-Xe Nam Noy នៅ​ភាគ​អាគ្នេយ៍​នៃ​ខេត្តអាត់តាពើ (Attapeu) ក្នុង​ប្រទេស​ឡាវ។ ទំនប់វារីអគ្គិសនីនេះ កំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ។

ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ បាន​ឲ្យ​ដឹង​ថា ទឹក​ដែល​ធ្លាយ​ចេញ​ពី​ទំនប់​នោះមាន​ប្រមាណ ៥​ពាន់​លាន​គូប ដែលបរិមាណនេះ គឺអាចចាក់បំពេញអាងហែលទឹកក្នុងកីឡាអូឡាំពិកបានចំនួនជាង ២លានអាង។

សូម​បញ្ជាក់​ថា ខេត្ត Attapeu មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ខេត្ត​រតនគីរី និង​ខេត្ត​ស្ទឹងត្រែង នៃ​ប្រទេស​កម្ពុជា។

សម្រាប់​ព័ត៌មាន​លម្អិត [ខ្លីៗ] នឹង​ផ្សាយ​ជូន​នា​ពេល​បន្ទាប់​ទៀត៕

ជំនន់​​នៅ​ខេត្តអាត់តាពើ/ ប្រភព៖​ Attapeu Today
ផែនទី​ខេត្ត Attapeu/ ប្រភព៖ Google Map

ប្រភព៖ Sky News ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;