រថយន្ត​ក្រុង​សាធារណៈ នឹងត្រូវ​ផ្អាក​ដំណើរការ​ក្នុង​ថ្ងៃ​បោះឆ្នោត

  • 2018-07-24 12:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង របស់​រដ្ឋាករ​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) នឹង​ត្រូវ​ផ្អាក​ រយៈពេល ១ថ្ងៃ គឺ​នៅអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែល​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦។ នេះ​បើ​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី២៤ ខែកក្កដា​នេះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការ​ផ្អាក​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ​ក្នុង​ថ្ងៃ​បោះឆ្នោតនេះ គឺនុវត្ត​តាម​សេចក្ដី​អំពាវនាវ​របស់​ គ.ជ.ប និង​លិខិត​របស់​ក្រសួង​ការងារ​ ដើម្បី​ឲ្យ​បុគ្គលិក​ City Bus បាន​អនុវត្ត​សិទ្ធិក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ បាន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ជូនដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ នោះ បាន​បញ្ជាក់ថា សេវា​រថយន្ត​ក្រុង​សាធារណៈ នឹង​ដំណើរការ​ជា​ធម្មតា​វិញ នៅ ថ្ងៃ​ចន្ទ ទី៣០ ខែកក្កដា​ ឆ្នាំ២០១៨៕

ចុចអានអត្ថបទទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;