នាយករដ្ឋមន្រ្តី​ឡាវ ទៅ​តំបន់​ដែល​រងការ​បាក់​ទំនប់​ ខណៈ​អ្នក​ស្លាប់​ឡើង​​ដល់ ២០នាក់​ហើយ

  • 2018-07-25 01:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថងលួង ស៊ីសូលីត នាយក​រដ្ឋមន្រ្តី​ឡាវ បាន​ផ្អាក​កិច្ចប្រជុំ​រដ្ឋាភិបាល កាលពី​ថ្ងៃទី២៤​កក្កដា ដើម្បី​ទៅកាន់​ស្រុក Sanamxay ខេត្ត Attepeu ជា​កន្លែង​ដែល​រងការ​បាក់​ទំនប់​វារី​អគ្គិសនី។

លោក ថងលួង ស៊ីសូលីត នៅតំបន់រងគ្រោះដោយសារការបាក់ទំនប់វារីអគ្គិសនី កាលពីថ្ងៃទី២៤កក្កដា ២០១៨។ រូបថត៖ ABC Lao News
លោកបាន​ធ្វើ​ដំណើរ​ទៅកាន់​ទីនោះ តាម​ឧទ្ធម្ភាគចក្រ រួម​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​ជាច្រើន​រូបទៀត ដើម្បីត្រួតពិនិត្យ​ការ​សង្គ្រោះ​ប្រជាជន​ដែល​រងគ្រោះ​ពី​ទឹក​ជំនន់ បន្ទាប់​ពីការ​បាក់​ទំនប់​នោះ។

រដ្ឋាភិបាល​ឡាវ បាន​ឱ្យ​ក្រសួង​ការងារ និង​សុខុមាលភាព​សង្គម សហការ​ជាមួយ​ក្រសួង​ការពារ​ជាតិ និង​អាជ្ញាធរ​ខេត្ត Attapeu ដើម្បី​បង្កើត​គណៈកម្មាធិការ​ពិសេស១ ក្នុងការ​ប្រមូល​នូវ​ការ​ផ្គត់ផ្គង់​ជំនួយ​នានា ទៅជួយ​សង្គ្រោះ​ជន​រងគ្រោះ។

សូម​ជម្រាប​ថា ទំនប់​វារី​អគ្គិសនី Xepian-Xe Nam Noy ក្នុង​ខេត្ត Attapeuបាន​បាក់​កាលពី​យប់​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៨ បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​បាត់ខ្លួន​ជាច្រើន​រយនាក់។ បើតាម​ការ​ចេញផ្សាយ​របស់ BBC នៅ​ប៉ុន្មានម៉ោង​មុន​នេះ បញ្ជាក់​ថា មាន​អ្នកស្លាប់​យ៉ាងហោច​ណាស់​ចំនួន ២០នាក់​ហើយ និងបាត់​ខ្លួន​ជាង ១០០​នាក់៕

ប្រជាពលរដ្ឋឡាវ នៅលើដំបូលផ្ទះ គេចពីទឹកជំនន់ដោយសារការបាក់ទំនប់វារីអគ្គិសនី

ប្រភព៖ Thelaotiantime ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;