អ្នកនយោបាយជាន់ខ្ពស់ នៃ​គណបក្ស ២ ទៅបោះឆ្នោត​រួចហើយព្រឹកនេះ

  • 2018-07-29 01:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នយោបាយ​ជាន់ខ្ពស់​ ៣រូប នៃ​គណបក្ស​ពីរ គឺ​សម្ដេច ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន​អញ្ជើញទៅបោះឆ្នោត​រួចហើយ នា​ព្រឹក​ថ្ងៃទី២៩ ខែកក្កដានេះ។

សម្ដេច​ ហ៊ុន សែន បានអញ្ជើញទៅបោះឆ្នោត​នៅ​សាលា​គរុកោសល្យ​វិក្រិត្យការក្រុង ក្នុងសង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

សម្ដេច ហេង សំរិន បាន​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ ០៧៣២ នៅ​វិទ្យាល័យ​សម្ដេច​ចក្រី​ហេងសំរិន​អន្លង់ជ្រៃ ក្នុងឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ក្នុងសាលា​វិចិត្រសិល្បៈ សង្កាត់់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការ​បោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ ដំណើរការ​ចាប់​ពីម៉ោង ៧ព្រឹក ដល់​ម៉ោង ៣រសៀល ថ្ងៃទី២៧ ខែកក្កដានេះ៕

អត្ថបទពាក់ព័ន្ធ៖

តើមេបក្ស​ទាំង ២០ ទៅបោះឆ្នោត​នៅ​មណ្ឌល​ណាខ្លះ?

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;